នាយករដ្ឋមន្ត្រីឡាវ ៖ ជោគជ័យ៤០ឆ្នាំ របស់ឡាវ មិនអាចកាត់ផ្តាច់ ជំនួយឧបត្ថម្ភ ពីកងទ័ពនិង ប្រជាជនកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ លោក ថងស៊ីន ថាមវង្ស បានលើកឡើងថា ជោគជ័យរបស់ប្រទេសឡាវ ក្នុងរយៈពេល ៤០ឆ្នាំនេះ មិនអាចកាត់ផ្តាច់ពី ការជួយឧបត្ថម្ភគាំទ្រ ពីសំណាក់កងទ័ព និងប្រជាពលរដ្ឋកម្ពុជាបានឡើយ។

ការអះអាង របស់លោកនាយករដ្ឋមន្ត្រីឡាវបែបនេះ ក្នុងជំនួបជាមួយនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការជាតិកម្ពុជា កាលពីថ្ងៃទី៣ ខែធ្នូ  ឆ្នាំ២០១៥ ក្នុងអំឡុងលោក ឧបនាយករដ្ឋមន្ត្រី ដឹកនាំគណៈប្រតិភូកម្ពុជា ទៅទស្សនកិច្ចនៅប្រទេសឡាវ។

យោងតាមគេហទំព័ររបស់ក្រសួងការពារជាតិ បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីឡាវ បានមាន ប្រសាសន៍ថា ប្រពៃណីនៃការតស៊ូ ការសាមគ្គី ការសហការគ្នារវាងកងទ័ព និងប្រជាជន នៃប្រទេស ឡាវ-កម្ពុជា ជាបងប្អូនបាននាំមកនូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ កាន់តែមានការ រីកចម្រើនដល់ពេលបច្ចុប្បន្ន ទៅអនាគត។

លោក ថងស៊ីន ថាមវង្ស បានបញ្ជាក់ថា រយៈពេល ៤០ ឆ្នាំកន្លងមកនេះ ប្រទេសឡាវ បានខិតខំ ប្រឹងប្រែងកសាងប្រទេសជាតិរបស់ខ្លួន ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដែលលទ្ធផល នេះបានឆ្លុះបញ្ចាំងឲ្យឃើញពីការដឹកនាំដ៏ត្រឹមត្រូវ របស់បក្សប្រជាជនបក្សដិវត្តន៍ឡាវ ដែលបាន ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនឡាវពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប្រសើរឡើង ហើយព្រមជា មួយគ្នានេះក៏បានពង្រឹងវិសយ័ការពារជាតិ ការពារសន្តិសុខ សណ្តាប់ធ្នាប់រស់នៅជូនប្រជាពលរដ្ឋឡាវ បានយ៉ាងល្អប្រសើរ។

លោក នាយករដ្ឋមន្ត្រីឡាវ ក៏បានសំណូមពរឲ្យកម្ពុជា-ឡាវ បន្តធ្វើការផ្លាស់ប្តូរប្រតិភូទស្សនកិច្ចគ្នា ទៅវិញទៅមក ពីព្រោះការទៅមករកគ្នា ការជជែកគ្នានឹងនាំមកនូវកិច្ចសហប្រតិបត្តិការល្អប្រសើរ សំរាប់ប្រទេសទាំងពីរ។

លោកនាយកឧត្តមសេនីយ៍ ទៀ  បាញ់ បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ ចំពោះការរដឹកនាំ របស់ថ្នាក់ដឹកនាំបក្ស  និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ដែល សំរេចបានជោគជយ័ក្នុងការដឹកនាំប្រទេស នារយៈពេល៤០ឆ្នាំ កន្លងមកនេះ ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានសំដែងការអបអរសាទរដល់ប្រទេសឡាវផងដែរ ដែលនឹងត្រូវធ្វើជា ម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានក្នុង ឆ្នាំ២០១៦ខាងមុខ ហើយក្នុងនោះក៏បានសំដែង ការអបអរសាទរ ចំពោះប្រទេសឡាវ ដែលបានបញ្ជូនផ្កាយរណបនៅតារាវិថី ដែលនេះជាជោគជយ័មួយរបស់ ប្រទេសឡាវ និងប្រទេសក្នុងតំបន់ផងដែរ៕

នាយករដ្ឋមន្ត្រីឡាវ ៖ ជោគជ័យ៤០ឆ្នាំ របស់ឡាវ មិនអាចកាត់ផ្តាច់ ជំនួយឧបត្ថម្ភ ពីកងទ័ពនិង ប្រជាជនកម្ពុជា

នាយករដ្ឋមន្ត្រីឡាវ ៖ ជោគជ័យ៤០ឆ្នាំ របស់ឡាវ មិនអាចកាត់ផ្តាច់ ជំនួយឧបត្ថម្ភ ពីកងទ័ពនិង ប្រជាជនកម្ពុជា