ដឹកខោអាវយក ទៅបោកអ៊ុត ឆ្លៀតលួច ទុកត្រូវតំណាងក្រុមហ៊ុន ឃាត់ខ្លួនប្រគល់ឲ្យ នគរបាល

ខេត្តកណ្តាល៖ ជនសង្ស័យពីរនាក់ ក្នុងចំណោមបក្ខពួកបីនាក់ ត្រូវបានតំណាងក្រុមហ៊ុន រោងចក្រឃាត់ខ្លួន ប្រគល់ឲ្យនគរបាលចាត់ការទៅតាមផ្លូវច្បាប់ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ស្ថិតនៅរោងចក្រភូមិព្រែកហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោយពីបានឆ្លៀតលួចខោអាវភ្ញៀវ ពេលយកទៅបោកអ៊ុត។

នគរបាលបានឲ្យដឹងថា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥ តំណាងកម្មកររោងចក្រ EVER RISING ឈ្មោះ ឡាយ ចាន់ដារ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរប្រធានរដ្ឋបាលរោងចក្រ បានឲ្យបុគ្គលិក៣នាក់ គឺលោក ឆេង សុភាក់ លោក សុខ គីម និងលោក សុក សី ដឹកខោអាវទៅបោកអ៊ុតនៅរោងចក្រខ្លួននៅក្រុងភ្នំពេញ។

តែនៅពេលដល់ចំណុចកើតហេតុ ជនទំាង ៣នាក់ នេះ បានលួចអាវយឺតដៃវែងមាន មួកពណ៌ខ្មៅ ចំនួន ៥យកទៅលាក់ទុកនៅបន្ទប់ជួល ដោយមិនទាន់បានចែកគ្នានោះទេ លុះដល់ថ្ងៃទី៣ ខែធ្នូ ជនរងគ្រោះតំណាងក្រុមហ៊ុនរោងចក្រ តាមទៅឃាត់ខ្លួនជនសង្ស័យពីរនាក់ប្រគល់ ទៅឲ្យនគរបាល ក្រុងតាមខ្មៅចាត់ការទៅតាមផ្លូវច្បាប់ ចំណែកឯម្នាក់ទៀតកំពុងរត់គេចខ្លួន។

មន្រ្តីនគរបាល បានបញ្ជាក់អត្តសញ្ញាជនសង្ស័យទំាង៣នោះ ទី១.ឈ្មោះ ឆេង សុភាក់ ភេទប្រុស អា យុ ៣៥ឆ្នាំ ទីលំនៅ ភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល មុខរបរបើកបរ រថយន្តរោងចក្រ (គេចខ្លួន), ទី២.ឈ្មោះ សុខ គីម ភេទប្រុស អាយុ ៣៣ឆ្នាំ ទីលំនៅ ភូមិព្រែក សំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករ (ឃាត់ខ្លួន) និងទី៣.ឈ្មោះ សុក សី ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅ ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករ (ឃាត់ខ្លួន) ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋានដើម្បី កសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការ ចាត់ការទៅតាមផ្លូវច្បាប់៕

ដឹកខោអាវយក ទៅបោកអ៊ុត ឆ្លៀតលួច ទុកត្រូវតំណាងក្រុមហ៊ុន ឃាត់ខ្លួនប្រគល់ឲ្យ នគរបាល

ដឹកខោអាវយក ទៅបោកអ៊ុត ឆ្លៀតលួច ទុកត្រូវតំណាងក្រុមហ៊ុន ឃាត់ខ្លួនប្រគល់ឲ្យ នគរបាល