គម្រោង​«Project 3»​សម្ពោធ​ភាពយន្ត​ឯកសារ​ចំនួន​៨ និយាយ​ពី​សង្គម​កម្ពុជា​

​ខ្សែភាពយន្ត​ឯកសារ​ខ្លី​ដែល​ផលិត​ដោយ​និស្សិត​ឆ្នាំ​ទី​៣ ជំនា​ន់ទី​១២ របស់​ដេ​ប៉ា​ដឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍​(DMC)​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នឹងត្រូវ​ចាក់​បញ្ចាំង​ជា​សាធារណៈ នៅ​ម៉ោង​៥​ល្ងាច​ថ្ងៃទី​៤ ខែធ្នូ​នេះ​។​

​គម្រោង​«Project 3» ផ្តោត​សំខាន់​លើ​តថភាព និង​ការវិវត្ត​សង្គម​កម្ពុជា ដែល​រួមមាន​វិស័យសេដ្ឋកិច្ច នយោបាយ វប្បធម៌ ការអប់រំ ភាពចម្រូងចម្រាស និង​ជាពិសេស​ការផ្សារភ្ជាប់​កា​ររ​ស់​នៅ​របស់​ប្រជាជន​កម្ពុជា​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយទៀត តាមរយៈ​ការយល់ដឹង​ពី​ប្រវត្តិសាស្ត្រ​។​

«Project 3» គឺជា​គម្រោង​ប្រចាំឆ្នាំ​ក្រោម​កិច្ចសហប្រតិបត្តិការ រវាង​DMC និង​អង្គការ​កិច្ចសហប្រតិបត្តិការ​អា​ល្លឺ​ម៉​ង់​(GIZ)​។ គម្រោង​នេះ បានផ្តល់​ឱកាស​ដល់​និស្សិត​ឆ្នាំ​ទី​៣​ទាំងអស់​អាច​យក​ទ្រឹស្តី​ដែល​ខ្លួន​បាន​សិក្សា​ទៅ​អនុវត្តន៍​ជាក់ស្តែង​។​

​សូមបញ្ជាក់ថា​កាលពី​ឆ្នាំ​២០១៤​កន្លងទៅ DMC ក៏បានដាក់​សម្ពោធ​ខ្សែភាពយន្ត​ឯកសារចំនួន​៨ចំណងជើងផងដែរ។ ជាភាពយន្ត ដែលនិយាយពីការវិវត្តរបស់សង្គម​កម្ពុជា​ដូចគ្នា និង​ស្ថិតក្រោម​គម្រោង​កម្ពុជា​មិន​បញ្ចេញយោបល់​វគ្គ​ទី​៣ (No Comment CambodiaIII)៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​