JICA ប្រារព្ធខួប ៥០ឆ្នាំ នៃអ្នកស្ម័គ្រចិត្ត សហប្រតិបត្តិការ នៅក្រៅប្រទេសជប៉ុន

ភ្នំពេញ៖ ទីភ្នាក់ងារ សហប្រតិបត្តិការជប៉ុនប្រចាំកម្ពុជា ( JICA ) នឹងប្រារព្ធខួប៥០ឆ្នាំ នៃអ្នកស្ម័គ្រចិត្ត សហប្រតិបត្តិការ នៅក្រៅប្រទេសជប៉ុន នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ នាមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជាំជប៉ុន (CJCC) ។

យោងតាម សេចក្តីប្រកាសព័ត៌មានរបស់ JICA ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃទី៤ ខែធ្នូ នេះបានឲ្យដឹងថា កម្មវិធីធ្វើឡើង ដោយមានការចូលរួមពីរាជរដ្ឋាភិបាលកម្ពុជា អង្គការអន្តរជាតិនានា និងអ្នកដែលពាក់ព័ន្ធជាមួយប្រទេសជប៉ុន ដែលនឹងត្រូវប្រារព្ធឡើងនៅកម្ពុជា ដែលជាប្រទេសមួយក្នុងចំណោមប្រទេស ដែលទទួលអ្នកស្ម័គ្រចិត្តជប៉ុន ។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៦៥ អ្នកស្ម័គ្រចិត្តសហប្រតិបត្តិការនៅក្រៅប្រទេសជប៉ុន ត្រូវបានបញ្ជូនជាលើកដំបូង ទៅកាន់៥ប្រទេសរួមមាន កម្ពុជា ឡាវ ម៉ាឡេស៊ី ហ្វីលីពីន និងកេនយ៉ា ហើយរហូតមកដល់បច្ចុប្បន្ន មានរយៈពេល៥០ឆ្នាំ ហើយដែល JICA បានបញ្ជូនអ្នកស្ម័គ្រចិត្តចំនួន ៤០,០០០ នាក់ ទៅ៨៨ ប្រទេស ហើយសព្វថ្ងៃមានអ្នកស្ម័គ្រចិត្ត៦០០នាក់ បាននិងកំពុងបំពេញការងារ តាមបណ្តាខេត្តនិងក្រុងចំនួន១៦ ទូទាំងប្រទេសកម្ពុជា ៕