ខាងស្រីបបួលទៅ រួមរ័កសក្នុងគុម្ពត្រែង ជឿស្លុង ពេលប្រតិបត្តិការ បែរជាត្រូវគេវាយ ស្លាប់ប្លន់យកម៉ូតូ

ភ្នំពេញ ៖ បុរសម្នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារតែជឿលង់ នឹងសំដីមនុស្សស្រី ដែល ស្គាល់គ្នា បបួល ទៅរួមរ័កក្នុងគុម្ពត្រែង ប៉ុន្តែនេះគឺជាល្បិចរៀបចំទុក ជាមុនវាយសម្លាប់ ប្លន់យកម៉ូតូ សេរីឆ្នាំ២០១៥មួយគ្រឿង តែបាបកម្មមានពិត ជនល្មើសទំាងពីរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនឈានដល់ហេតុការណ៍ វាយប្លន់សម្លាប់យកម៉ូតូនេះ ជនរងគ្រោះ និងនារីម្នាក់បានអង្គុយផឹកស៊ីជាមួយគ្នា មួយសន្ទុះក្រោយមក ជនរងគ្រោះ បានបបួលនារីដែល ផឹកស៊ីជា មួយគ្នានេះទៅរួមរ័កនៅផ្ទះសំណាក់ ប៉ុន្តែនារីនោះបែរជាបដិសេធ ហើយបបួលបុរសនោះទៅ រួមរ័កសនៅ ក្នុងគុម្ពត្រែងវិញ ដោយនិយាយថាវាស្រួលជាង។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងទៀតថា ពេលចូលទៅដល់គុម្ពត្រែងភ្លាម អ្នកទាំងពីរបានអោបថើបគ្នា ដោយសប្បាយដោយមិនដឹងថា ខ្លួនកំពុងចាញ់កល់នារីម្នាក់នេះ ស្រាប់អោបថើបមិនបានប៉ុន្មានផង ជនរង គ្រោះត្រូវបានបុរសម្នាក់ផ្សេងទៀត វាយសម្លាប់ភ្លាមៗនៅក្នុងគុម្ពត្រែង ហើយប្លន់យកម៉ូតូជនរងគ្រោះ។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យក្នុងករណីរៀបចំ គម្រោងសម្លាប់ប្លន់ម៉ូតូជនរងគ្រោះទំាងពីរ នាក់ ត្រូវបានកម្លំាងសមត្ថកិច្ចចាប់បានភ្លាមៗ ហើយត្រូវបានបញ្ជូនមកកាន់អធិការ ដ្ឋាននគរបាល ខណ្ឌជ្រោយចង្វា។

មន្រ្តីនគរបាលមូលដ្ឋាន បានបញ្ជាក់ថា ករណីនេះបានកើតឡើងនៅម៉ោង ១និង៣០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ នេះ ស្ថិតនៅ តាមបណ្តោយផ្លូវលេខ6A ទល់មុខហាងនំបុ័ង ក្នុងភូមិគរ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បច្ចុប្បន្ន ជនសង្ស័យ ត្រូវនគរបាលឃាត់ខ្លួន ទាំងពីរនាក់ស្រីម្នាក់ប្រុសម្នាក់ ៕