ចាប់ខ្លួនបុរសម្នាក់ តាមដីការក្នុងបទល្មើស លួចម៉ូតូ ពីរករណីជាប់ៗគ្នា

កំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ត្រូវបានឃាត់ តាមដីការសាលាដំបូង ខេត្តកំពង់ស្ពឺ ម៉ោង១៤ នឹង៣០នាទី ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅត្រង់ចំណុច ភូមិលេងង៉ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បន្ទាប់ពីបាន ប្រព្រឹត្តបទល្មើសលួចម៉ូតូចំនួនពីរករណីជាប់ៗគ្នា។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលស្រុកឱរ៉ាល់ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហ៊ន រឹម ហៅខុម ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ និងអាស័យដ្ឋាន មិនច្បាស់លាស់ ត្រូវបានកម្លំាងនគរបាល ធ្វើការឃាត់ខ្លួន នៅចំណុចភូមិលេងង៉ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់ថា ជនសង្ស័យត្រូវបាននគរបាលស្រុកឱរ៉ាល់ ឃាត់ខ្លួន តាមដីការ រួចត្រូវបានបញ្ជូន មកកាន់សាលា ដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕

ចាប់ខ្លួនបុរសម្នាក់ តាមដីការក្នុងបទល្មើស លួចម៉ូតូ ពីរករណីជាប់ៗគ្នា