យេនឌ័រ មិនទាន់ជ្រាប និងស៊ីជម្រៅ នៅថ្នាក់ក្រោមជាតិ

ភ្នំពេញ៖ ទស្សនៈ យេនឌ័រ មិនទាន់បានជ្រាប និងស៊ីជម្រៅនៅឡើយទេ  ក្នុងការលើកកម្ពស់ពីសមាជិកគ្រួសារ ជាពិសេសនៅថ្នាក់ក្រោមជាតិ ដែលនេះជាបញ្ហារបស់ស្រ្ដី ដែលត្រូវគិតគូរឲ្យបានម៉ត់ចត់ឡើងវិញ។

លោកស្រី ធីដា ឃិះ នាយិកាអង្គការសីលការ និងជាប្រធានគណៈកម្មការ លើកស្ទួយស្រ្ដីក្នុងវិស័យនយោបាយ បានប្រសាសន៍ ក្នុងវេទិកាស្តី្រថ្នាក់ជាតិ ស្តីពីការបញ្ចប់ការរើសអើងលើស្រ្តីក្នុងវិស័យនយោបាយ នាភោជនីយដ្ឋានទន្លេបាសាក់២  រាជធានីភ្នំពេញ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៥ថា ការមិនទាន់ជ្រាបនិងស៊ីជម្រៅនេះ មិនមែនជាបញ្ហារបស់បុរសទេ។ របៀបវារៈអំពីសមភាពយេនឌ័រ មិនបានទទួលការស្វាគមន៍ ឲ្យបានពេញលេញនៅឡើយ ក្នុងការលើកកម្ពស់ ការចូលរួមរបស់ស្រ្ដី រួមទាំងកង្វះការគាំទ្រពីក្រុមគ្រួសារ និងសង្គមធ្វើឲ្យស្រ្ដីបាត់បង់ឱកាស ក្នុងការចូលរួមក្នុងជីវភាពនយោបាយ។

លោកស្រីបន្ដថា “បុរស និងស្រ្ដីមានសិទ្ធិស្មើគ្នា នៅគ្រប់វិស័យទាំងអស់ជាពិសេសក្នុង អាពាហ៍ពិពាហ៍ និង គ្រួសារ។ អាពាហ៍ពិពាហ៍ត្រូវធ្វើតាមល័ក្ខខ័ណ្ឌដែល មានចែងក្នុងច្បាប់ និងតាមគោលការណ៍ស្ម័គ្រចិត្ត ប្ដីមួយ ប្រពន្ធមួយ”។
ប្រធានអង្គការរូបនេះបន្ថែមថា ជាការគួរឲ្យសោកស្ដាយ ការលើកកម្ពស់ ការចូលរួមរបស់ស្រ្ដីនៅ មានភាពយឺតយ៉ាវនៅឡើយ ដោយសារឧបសគ្គមួយចំនួនក្នុងការអនុវត្តច្បាប់ ការសហប្រតិបត្តិការ និងការវិភាជថវិកាសមស្រប៕

យេនឌ័រ មិនទាន់ជ្រាប និងស៊ីជម្រៅ នៅថ្នាក់ក្រោមជាតិ

យេនឌ័រ មិនទាន់ជ្រាប និងស៊ីជម្រៅ នៅថ្នាក់ក្រោមជាតិ

យេនឌ័រ មិនទាន់ជ្រាប និងស៊ីជម្រៅ នៅថ្នាក់ក្រោមជាតិ

យេនឌ័រ មិនទាន់ជ្រាប និងស៊ីជម្រៅ នៅថ្នាក់ក្រោមជាតិ