អ៊ុក សុភឫទ្ធ៖ ខ្ញុំគ្មាន ទំនាក់ទំនងស្នេហា ក្រៅឆាក ជាមួយ បេនីយ៉ាំង ទេ

ភ្នំពេញៈ នាពេលកន្លងមកធ្លាប់ មានពាក្យចចាមអារ៉ាមលេចឮថា តារាសម្តែង សាច់សម៉ដ្ឋរលោងសិចស៊ីស្រស់ស្អាត កញ្ញា បេនីយ៉ាំង មានទំនាក់ទំនងស្នេហាស្អិតល្មួត ក្នុងផ្លូវស្នេហា ជាមួយតារាសម្តែង ជំនាន់ស្របាលគ្នា លោក អ៊ុក សុភឫទ្ធ ក្នុងនាមជាគូស្នេហ៍ តែពួកគេទាំងពីរនាក់ ព្យាយាមលាក់បាំងការពិត។ ជុំវិញព័ត៌មាននេះដែលត្រូវបានម្ចាស់សាម៉ីខ្លួន លោក សុភឫទ្ធ ចេញមុខច្រានចោលថា លោកគ្មានទំនាក់ទំនងស្នេហាក្រៅឆាក ជាមួយ បេនីយ៉ាំង ដូចលេចឮទេ ។

ចាប់តាំងពីតារាសម្តែង បុរសសង្ហាសាច់សរមុខស្រស់ លោក អ៊ុក សុភឫទ្ធ បានចូលរួមថតខ្សែភាពយន្តថ្មីរឿង «ក្រមុំ៣១កំលោះ៥២» ជាមួយតារាស្រីស្រស់ស្អាត កញ្ញា បេនីយ៉ាំង មកគេសង្កេតឃើញថា ពួកគេទាំងពីរនាក់ ហាក់មានភាពជិតស្និទ្ធ កៀកកើយជាមួយគ្នា ខុសពីអ្នកសិល្បៈរួមអាជីពដទៃ ដោយមើលទៅហាក់បីដូចជាគូស្នេហ៍ថ្មោងថ្មី ក្នុងពេលដែលពួកគេទាំងពីរនាក់ ថតរឿងជាមួយគ្នា មើលទៅស្រឡាញ់យកចិត្តទុកដាក់ ជាមួយគ្នាខ្លាំង ។

ពាក់ព័ន្ធទៅនឹង ចម្ងល់ដែលចោទសួរថា លោក អ៊ុក សុភឫទ្ធិ មានទំនាក់ទំនងស្នេហា ជាមួយតារាស្រី កញ្ញា បេនីយ៉ាំង ជាការពិត ឬយ៉ាងណានោះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានទាក់ទងទៅម្ចាស់សាម៉ីខ្លួន ភាគីខាងបុរសសង្ហារ លោក អ៊ុក សុភឫទ្ធិ ដើម្បីសាកសួរស្រាយចម្ងល់ របស់ទស្សនិកជន ។

ជួបជាមួយភ្នាក់ងារ សារព័ត៌មានរបស់យើង លោក អ៊ុក សុភឫទ្ធិ បានប្រាប់ឲ្យដឹងថា បើនិយាយពីទំនាក់ទំនងស្និទ្ធស្នាល រវាងលោកនិង បេនីយ៉ាំង គឺពិតជាមានមិនមែនអត់ទេ ព្រោះថា លោកនិងនាង ធ្លាប់ស្គាល់គ្នាយូរ និងធ្លាប់ថតឈុតខារ៉ាអូខេជាមួយគ្នាច្រើន ហេតុអ្វី ចំណងមិត្តភាព ក៏ជិតដិតទៅតាមហ្នឹងដែរ ។

តារាប្រុសរូបសង្ហារ ដែលជាអតីត Freshie Boy &girl ជ័យលាភីលេខ៥ កាលពីអំឡុងឆ្នាំ២០១១រូបនេះ បានប្រាប់ឲ្យដឹងលាយឡំ និងសំណើចថា « ពិតជារឿងដែលគួរឲ្យ អស់សំណើចណាស់ ដែលលេចឮថា ខ្ញុំស្រលាញ់បេនីយ៉ាំង ហើយខ្ញុំចង់បកស្រាយថា ពួកខ្ញុំ ទាំងពីរគ្មានទំនាក់ទំនងស្នេហា អ្វីជាមួយគ្នាឡើយ ហើយខ្ញុំក៏ចង់បញ្ជាក់ថា សម្រាប់ខ្ញុំគឺមិនមានទំនាក់ទំនងស្នេហា ជាមួយអ្នកសិល្បៈទេ ហើយពេលនេះខ្ញុំក៏ចង់បញ្ជាក់ថា ខ្ញុំមិនទាន់ចង់គិតគូរពីរឿងស្នេហា ក្នុងពេលនេះទេ ចង់យកពេលទៅពង្រឹងការងារសិល្បៈឲ្យ បានរឹងមាំសិន…» ។

នៅពេលដែលសួរថា ប្រសិនបើលោកចាប់ផ្តើម គិតពីគូស្រករលោកស្រវ៉ា យកគូស្នេហ៍ជាអ្នកសិល្បៈ ឬក៏ជាអ្នកក្រៅរង្វង់សិល្បៈ លោក អ៊ុក សុភឫទ្ធិ បានឆ្លើយដោយមិនចាំបាច់បង្អង់គិតថា ទៅថ្ងៃអនាគត លោកប្រាថ្នា ចង់បានភរិយា ជាអ្នកជំនួញក្រៅរង្វង់សិល្បៈ ហើយសម្រាប់មូលហេតុ ដែលលោកមិនជ្រើស យកអ្នកសិល្បៈ ធ្វើជាគូអនាគតនោះ គឺដោយសារតែលោកជាអ្នកសិល្បៈ ស្រាប់ហេតុដូច្នេះមិនប្រាថ្នា ភរិយារួមអាជីពទេ ។

ដោយឡែកទាក់ទងទៅ និងការងារសិល្បៈវិញ ត្រូវបាន លោក អ៊ុក សុភឫទ្ធិ បានប្រាប់ឲ្យដឹងថា សន្ទុះការងារកាន់តែ មានភាពរីកចម្រើនជាបណ្តើរៗ ជាក់ស្តែង នៅថ្ងៃទី២៨ ខែមករា ខាងមុខនេះ រឿងដែលលោកថតគឺរឿង «ក្រមុំ៣១កំលោះ៥២» របស់ផលិតកម្ម Rich Kids Media Production ។

តារាប្រុសរូបនេះបានបោះជំហាន ចូលសិល្បៈរយៈពេល៤ឆ្នាំ ហើយមានទស្សនិកជនជាច្រើន បានស្គាល់លោក តាមរយៈការសម្តែង ក្នុងបទចម្រៀង “សង្សារថ្មីបងជាមនុស្សប្រុស” មិនតែប៉ុណ្ណោះ លោកថែមទាំងបានថតរឿង ច្រើនគួរសមដែរ ដោយមានរឿងដូចជា “សង្សារខ្ញុំអាប”,“កំពូលល្បិចខិល”,“អ្នកមានគុណ”, “ពិភពក្រឡាប់ចាក់”, “វិញ្ញាណលោកម្ចាស់ក្រញូង” និងថតស្ពត ថតខារ៉ាអូខេ ឲ្យផលិតកម្មជាច្រើនទៀតផងដែរ ៕

អ៊ុក សុភឫទ្ធ៖ ខ្ញុំគ្មាន ទំនាក់ទំនងស្នេហា ក្រៅឆាក ជាមួយ បេនីយ៉ាំង ទេ

អ៊ុក សុភឫទ្ធ៖ ខ្ញុំគ្មាន ទំនាក់ទំនងស្នេហា ក្រៅឆាក ជាមួយ បេនីយ៉ាំង ទេ

អ៊ុក សុភឫទ្ធ៖ ខ្ញុំគ្មាន ទំនាក់ទំនងស្នេហា ក្រៅឆាក ជាមួយ បេនីយ៉ាំង ទេ

អ៊ុក សុភឫទ្ធ៖ ខ្ញុំគ្មាន ទំនាក់ទំនងស្នេហា ក្រៅឆាក ជាមួយ បេនីយ៉ាំង ទេ

អ៊ុក សុភឫទ្ធ៖ ខ្ញុំគ្មាន ទំនាក់ទំនងស្នេហា ក្រៅឆាក ជាមួយ បេនីយ៉ាំង ទេ

អ៊ុក សុភឫទ្ធ៖ ខ្ញុំគ្មាន ទំនាក់ទំនងស្នេហា ក្រៅឆាក ជាមួយ បេនីយ៉ាំង ទេ