ឥណ្ឌូណេស៊ី ចេញធម៌ក្តៅ កម្ចាត់អំពើពុករលួយ ទ្រង់ទ្រាយធំ

ហ្សាការតា៖ ស្ថាប័នប្រឆាំង អំពើពុករលួយ ឥណ្ឌូណេស៊ី កំពុងចាប់ផ្ដើមកាត់ផ្តាច់ ការចំណាយ រាប់ពាន់លាន ដុល្លារដែល បានបង់ខានទៅលើ វិស័យអប់រំ ដូចជាសាលារៀន និង មណ្ឌល សុខភាព ព្រមទាងទៅលើបញ្ហា សំរាម និងកន្លែងចតរថយន្តដឹកទំនិញ ដោយព្រួយបារម្ភ ចំពោះការចំណាយធំណាមួយ ត្រូវបានរក ឃើញដោយអង្គភាព ប្រឆាំង នឹងអំពើពុករលួយ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៥ នេះបន្ដទៀតថា កង្វះ ខាតនេះ គឺជាផល អាក្រក់ដ៏ធំមួយដែល លោកប្រធានាធិបតី ចូកូ វីដូដូ អស់សង្ឃឹម ក្នុងការ ទាញប្រទេសសេដ្ឋកិច្ចធំបំផុត នៅអាស៊ីអាគ្នេយ៍ មួយនេះ ឲ្យចេញផុតពីការធ្លាក់ចុះនោះ ហើយ លោកកំពុងពិចារណាថា នឹងការពារមន្ត្រីរាជការ ស៊ីវិល ពីអំពើពុករលួយ រហូតដល់ គម្រោង ប្រឆាំងអំពើពុករលួយនេះត្រូវបានបញ្ចប់។

ដោយឡែក រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានផងដែរថា លោកមាន ការ ព្រួយបារម្ភ ចំពោះក្រុមឧក្រិដ្ឋជន ដែលបានចំណាយកញ្ចប់ថវិកាខុសផ្លូវ នៅតាមតំបន់ នីមួយៗ ដែលការធ្វើនេះ រដ្ឋាភិបាល បានស្នើសុំដែលឲ្យ ភ្នាក់ងារពាក់ព័ន្ធនៅស្ងៀម និង មិនធ្វើការស៊ើបអង្កេតទៅលើរឿងនេះទេ រហូតដល់គម្រោង នានាត្រូវបានបញ្ចប់។

គួរបញ្ចាក់ផងដែរថា ពាក់ព័ន្ធនឹងបញ្ហាស្រដៀងគ្នានេះដែរ បានកើតឡើងរួចមកហើយ នៅក្នុងប្រទេសចិន ដែល ជាដៃគូ ពាណិជ្ជកម្មនាំមុខ របស់ប្រទេសឥណ្ឌូណេស៊ី និង ជាកន្លែងមួយ ដែលបានបង្ក្រាប អំពើពុករលួយបាន សម្រេច មិនធ្លាប់មានពីមុនមក ទៅលើការចំណាយការវិនិយោគ និងការកាត់សរសៃកែងជើងរបស់រដ្ឋ៕

ឥណ្ឌូណេស៊ី ចេញធម៌ក្តៅ កម្ចាត់អំពើពុករលួយ ទ្រង់ទ្រាយធំ