នគរបាល​ស្រុក​ពាម​ជរ ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​រំលោភ​លើ​សេចក្តីទុកចិត្ត​

ព្រៃវែង: ​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពាម​ជរ បានធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​កាលពីវេលា​ម៉ោងជាង​២​រសៀល​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥  ពីបទ​រំលោភ លើសេចក្តីទុកចិត្ត តាម​ពាក្យបណ្តឹង​ឈ្មោះ យ៉ង់ កែវ ភេទ​ប្រុស អាយុ ៥១ ឆ្នាំ មានទីលំនៅ​ផ្ទះ​លេខ​171 AE1 ផ្លូវ ១៨២ ក្រុម ២១ សង្កាត់​ផ្សា​ដេប៉ូ​១ ខណ្ឌទួលគោក រាធានី​ភ្នំពេញ​។​

​លោក​វរសេនីយ៍ឯក សេង សុភ​ក្តិ ស្នងការរង និង​ជា​ប្រធានការិយាល័យ កណ្តាលព្រហ្មទណ្ឌ បាន​ឲ្យ​ដឹងថា ដោយ​យោងតាម​ពាក្យបណ្តឹង ជនរងគ្រោះ ថា ខ្លួនបាន​បាត់​រថយន្ត ១ គ្រឿង​ម៉ាក LEXUS RX300 ពណ៌​ខ្មៅ  ពាក់​ស្លាក​លេខ  ភ្នំពេញ2R-0441 បាត់​នៅ​ចុងខែ​តុលា ឆ្នាំ​២០១៥ បានឃើញ​នៅ​ភូមិ​សាស្ត្រ ស្រុក​ពាម​ជរ ដែល​បាន​ពាក់​ស្លាក​លេខ​សៀមរាប 2A-6143 ។ បន្ទាប់មក​សមត្ថកិច្ច​នគរបាលក៏បាន​ចេញ​អន្តរាគមន៍​បន្ទាន់ ក៍​បានឃើញ​រថយន្ត​ចត​នៅមុខ​រោង​កាហ្វេ នៅភូមិ​បង្អែក ឃុំ​ស្វាយ​ភ្លោះ ពេល​ឃើញ​សមត្ថកិច្ច នគរបាល និង​ម្ចាស់​រថយន្តទៅដល់​ជនសង្ស័យ ក៏​ព្យាយាម បើករថយន្ត​រត់គេច​ត្រូវ​​បាន​សមត្ថកិច្ច​យើង​ស្ទាក់​ចាប់បាន​ទាំង​មនុស្ស និង​រថយន្ត ។​

​លោក​បាន​បន្តទៀតថា ក្រោយពី​ការស្រាវជ្រាវ​គឺ​ពិត ជា​រថយន្ត ដែល​បាន​បាត់ កាលពីចុងខែ​តុលា ឆ្នាំ ២០១៥​នោះ​ពិតប្រាកដ មែន ដោយ​ជនសង្ស័យ ឈ្មោះ សាំងគឹម​ឡុង ហៅ ចាន់ វីរៈ ភេទ​ប្រុស អាយុ ៣២ ឆ្នាំ មាន​ទីលំនៅ​ភូមិ អូ​ឬ​ស្សី ស្រុកកំបង់​ត្រាច ខេត្ត​កំពង់​ឆ្នាំ បាន​ដោះដូរ​ស្លាក​លេខ​ក្លែងក្លាយ ។​

​បច្ចុប្បន្ន​សមត្ថកិច្ច​នគ​របាល បាន​រក្សាទុក​វត្ថុតាង និង​ឃាត់ខ្លួន​ជនសង្ស័យ នៅអធិការដ្ឋាន នគរបាល​ស្រុក​ពាម​ជរ ដើម្បី​ទុក​ប្រគល់ជូន​នាយក​ដ្ឋា​ព្រហ្មទណ្ឌ​ ចាត់ការ​បន្ត ពីព្រោះ​កន្លងមក​ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង​នៅ​នាយដ្ឋានព្រហ្មទណ្ឌ​៕​