ពលរដ្ឋ នៅ​ស្រុក​បាណន់ ៩ នាក់ ពុល​ជ្រក់ស្ពៃ​

បាត់ដំបង​: ពលរដ្ឋ ៩​នាក់ បាន​ទិញ​ជ្រក់ស្ពៃ យកមក​បរិភោគ ធ្វើអោយពុល ក្អួត​ច​ង្អុ​រ រាក ងីងើ​ធ្ងន់ធ្ងរ​ទៅៗ រហូត​បញ្ជូនទៅ​មន្ទីរពេទ្យ​។ ហេតុការណ៍​ពុល​នេះ បានកើត​ឡើង នៅ​រសៀល​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ភូមិ​ក្រឡាពាស ឃុំ​បាយ​ដំរាំ ស្រុក​បាណន់​។​

​លោក​វរសេនីយ៍ទោ ប៊ុត សំបូរ អធិការនគរបាល​ស្រុក​បាណន់ បានអោយដឹងថា មាន​ជនរងគ្រោះ​ដោយសារ​ពុល​ជ្រក់ស្ពៃ​ចំនួន ៩​នាក់ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​បាត់ដំបង ក្នុងនោះ​១.​ឈ្មោះ ទិ​ត្យ តង ភេទ​ប្រុស អាយុ ៦៩​ឆ្នាំ​។ ២.​ឈ្មោះ ជុន ចៃ ភេទ​ស្រី អាយុ ៦០​ឆ្នាំ​។ ៣.​ឈ្មោះ ជ ម៉ៅ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ។​៤.​ឈ្មោះ ទិ​ត្យ ជា ភេទ​ស្រី អាយុ ៣០​ឆ្នាំ​។ ៥.​ឈ្មោះ រឹត សាវ​ណ្ណ ភេទ​ស្រី អាយុ ២៧​ឆ្នាំ ។​៦.​ឈ្មោះ ពៅ រតនា ភេទ​ស្រី អាយុ ១២​ឆ្នាំ ។​៧.​ឈ្មោះ ពៅ រតន​: ភេទ​ប្រុស អាយុ ៩​ឆ្នាំ​។ ៨.​ឈ្មោះ ម៉ៅ ផាត់​សា ភេទ​ស្រី អាយុ ៩​ឆ្នាំ​។​និង ៩.​ឈ្មោះ ម៉ៅ ផាន់​នី ភេទ​ស្រី អាយុ ៩​ឆ្នាំ​។ អ្នក​ទាំងអស់ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។​

​បន្ទាប់ពី​ទទួល​ព័ត៌មាន​ករណី​ខាងលើ កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​បាណន់ បាន​ចុះ​ស្រាវជ្រាវ និង​បានទទួល​ព័ត៌មាន ហើយ​បញ្ជាក់ថា នៅវេលា​ម៉ោង ៤​រសៀល នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥ ឈ្មោះ ចាន់ ឡា ភេទ​ស្រី អាយុ ៤១​ឆ្នាំ រស់នៅ​ភូមិ​ឆក​ពោធិ៍ ឃុំ​ឈើទាល ស្រុក​បាណន់ បាន​ដើរ​លក់​ជ្រក់ ស្ពៃ​នៅ​ភូមិ​ក្រឡាពាស ឃុំ​បាយ​ដំរាំ ស្រុក​បាណន់ ហើយ​ត្រូវបាន​ក្រុមគ្រួសារ​ជនរងគ្រោះ​ខាងលើ​ទិញយក​ទៅ​បរិភោគ​។​

​លុះដល់​ព្រឹក​ឡើង​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥ ស្រាប់តែ​អ្នក​ទាំង ៩​នាក់ ខាងលើ​ចាប់ផ្តើម​មាន​អាកា​រៈ​ក្អួត​ធ្ងន់ធ្ងរ​ទៅៗ រហូត​បញ្ជូនទៅ​មន្ទីរពេទ្យ​។ តាម​ចំលើយ​អ្នកដើរ​លក់​ជ្រក់ស្ពៃ​ថា ជ្រក់ស្ពៃ​ដែល​ខ្លួន​ដើរ​លក់​នោះ គឺ​លើក​ពី​អ្នកលក់​ម្នាក់ទៀត នៅ​ផ្សា​របាយ​ដំរាំ​។ បច្ចុប្បន្ន សមត្ថកិច្ច កំពុង​ស្រាវជ្រាវ​បន្ត​ដើម្បី​រក​ប្រភព​នៃ​ការ​បង្កហេតុ​៕​H/S