ព្រឹត្តិការណ៍GLF Tep Khunnah Memorial Cup 2015ដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

ភ្នំពេញ:     ​ភ្នំពេញ​:​ព្រឹត្តិការណ៍​Tep Khunnah Mamorial Cup 2015​បានបញ្ចប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ហើយ ។​

​     ​សម្រាប់​ប្រភេទ​វាយ​គូ​កីឡាករ Gabb Richard​មកពី​ចក្រភព​អង់គ្លេស​ដែលមាន​ចំណាត់ថ្នាក់​លេខ​១៤៦៦ បាន​ចាប់​ដៃគូ​ជាមួយ​កីឡាករ​ហូ​ល្លង់​ឈ្មោះ​Niesten Miliaan​ត្រៀម​លេង​ផ្ដាច់ព្រ័ត្រ​ជាមួយ​កីឡាករ​កូ​រេ​គ​ឈ្មោះ​Nam Hyun-Woo​ដែលមាន​ចំណាត់ថ្នាក់​ពិភពលោក​២៨៣៧ ដែល​ដៃគូ​របស់គេ​ឈ្មោះ​Seol Jae-Min ។​

​    ​ចំពោះ​វិញ្ញាសា​វាយ​ឯកត្តជន​វិញ​កំពុង​ត្រៀម​លេង​វគ្គ​បាក់​កណ្ដាល​ ផ្ដាច់ព្រ័ត្រ​ដោយ​កីឡាករ Soon Woo Kwon មកពី​កូ​រេ​ដែលមាន​ចំណាត់ថ្នាក់​ពិភពលោក​១០៩២ ជួប​ជាមួយ​កីឡាករ​ជនជាតិ​កូ​រេ​ដូ​គ្នា​ឈ្មោះ​ Kim Choeng-Eui ដែលមាន​ចំណាត់ថ្នាក់​ពិភពលោក​៤៥៩ ។​

​    ​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះដែរ​កីឡាករ Ly Nam Hoang​ដែលមាន​ចំណាត់ថ្នាក់​ពិភព​ លោក​១០៤៩ ជួប​ជាមួយ​កីឡាករ Huang-Liang Chi​មកពី​តៃប៉ិ​ដែលមាន​ចំណាត់ថ្នាក់​ពិភពលោក​៣៤២​។​

​     ទេព​ឃុន​ណា អតីត​កីឡាករ​វាយ​កូន​បាល់ ដ៏​ឆ្នើម​មួយរូប ដែល​បាន​ចំណាយ​មួយជីវិត​របស់លោក ក្នុងការ​ លើកកម្ពស់​កីឡា​វាយ​កូន​បាល់​។​ព្រឹត្តិការណ៍​នេះ​ធ្វើឡើង​ជាស​និម្មិត​រូប​ ក្នុងការ​រំលឹក​ខួប​ទី​២០​របស់លោក​ទេព ឃុន​ណា​ នេះ​តែម្ដង ។​

​    ​កីឡា​វាយ​កូន​បាល់​កម្ពុជា មានការ​ដឹងគុណ​យ៉ាងខ្លាំង​ដល់​ប្រធាន​ក្រុមហ៊ុន GL Finance Plc លោក Mitsuji Konoshita ដែល​បា​យកចិត្តទុកដាក់ និង​គាំទ្រ​ដល់​ការរៀបចំ​ការប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នេះ​។​
​    ​
​     ​លោក​ទេព​រិទ្ធី​វិ​ទ្ធ អគ្គលេខាធិការ​កីឡា​វាយ​កូន​បាល់​កម្ពុជា​បានឱ្យដឹងថា​: «​វា​គឺ​ពិតជា​ពរជ័យ​មួយ​ដែល​យើង​មាន​លោក Mitsuji Konoshita​ជា​ម្ចាស់​ឧបត្ថម្ភ​ដែល​ស្រឡាញ់​កីឡា​វាយ​កូន​បាល់​យ៉ាង​ងប់​ង​ល់ ​។​

​     លោក​បាន​ថ្លែងថា​: «GLF គឺជា​ដៃគូ​ឧបត្ថម្ភ​របស់​យើង​នៅក្នុង​កម្មវិធី​ធំៗ​ស្ទើរតែ​ទាំងអស់​ រួមបញ្ចូល​ទាំង​ការ​ព្រឹត្តិការណ៍​Davis Cup, ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​និង​ព្រឹត្តិការណ៍ ITF Futures ។

    ​លោក Mitsuji Konoshita បាន​និយាយ​«​ខ្ញុំ​ពិតជា​មាន​កិត្តិយស​និង​ឯកសិទ្ធិ​ជា​ផ្នែក​មួយ​នៃបដិ​ វត្ដ​ន៍​កីឡា​វាយ​កូន​បាល់​នេះ​ដែល​ត្រូវបាន​លាតត្រដាង​នៅក្នុង​ប្រទេស​ កម្ពុជា​។ វា​ជា​រឿង​ដែល​មិនគួរ​ឱ្យ​ជឿ​នោះទេ​ដែល​ប្រទេស​កម្ពុជា​ទទួលបាន​ស្គាល់​នៅ​ ឆាក​អន្តរជាតិ​នេះ​ក្នុង​រយៈពេល​ខ្លី​នេះ​។

    ​ខ្ញុំ​ពិតជា​មាន​មោទនភាព​ចំពោះ​ការភ្ជាប់​ឈ្មោះ​ក្រុមហ៊ុន​របស់​យើង​ជាមួយ ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ជាពិសេស​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ កីឡា​វាយ​កូន​បាល់​GLF Tep Khunnah Memorial Cup 2015​។​