ចាប់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​ពីបទ​បំផ្លិចបំផ្លាញ​ទ្រ​ព​សម្បត្តិ​និង​ប្លន់

កណ្តាល: កម្លាំង​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល​ស្វាយ​ប្រទាល បាន​ស្រាវជ្រាវ​ស៊ើបអង្កេត​ចាប់ខ្លួន​បុរសម្នាក់ តាម​ដីកា  របស់​សាលាដំបូង​ខេត្តកណ្ដាល​។​កាចា​ប់​​ខ្លួន​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ព្រែកតាជ​រ័​ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល​។​

​ជនល្មើស​ដែល​ត្រូវបាន​កម្លាំង​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល​ស្វាយ​ប្រទាល​ចាប់ខ្លួន​តាម​ដីកានោះ​មានឈ្មោះ​ធឿន ពិសី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​មុខរបរ មិន​ពិត​​បច្ចុប្បន្ន​ស្នាក់នៅ ភូមិ​លេខ​៣ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល​។​

​ដោយយោង​តាម​ដីកា​លេខ​៖ ៦៩០​ដកប​ច​.១៥ ចុះ​ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ​២០១៥របស់លោក ងួន វុទ្ធី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង ខេត្តកណ្តាល​ពីបទ​៖ បំផ្លិចបំផ្លាញ​ទ្រ​ព​សម្បត្តិ​និង​ប្លន់ ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​បា​រ៉ែ​ន​លើ ឃុំ​ស្វាយ​ប្រទាលស្រុក​ស្អាង​ខេត្តកណ្តាល កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០០៥​។

​ករណីនេះ​សមត្ថកិច្ច​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី ៕​

ចាប់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​ពីបទ​បំផ្លិចបំផ្លាញ​ទ្រ​ព​សម្បត្តិ​និង​ប្លន់

ចាប់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​ពីបទ​បំផ្លិចបំផ្លាញ​ទ្រ​ព​សម្បត្តិ​និង​ប្លន់