សំ ថារ័ត្ន នឹង​ធ្វើ​ឲ្យ​កីឡា​ការិនី​ឥណ្ឌា​ស្គាល់​ច្បាស់​ពី​ក្បាច់​គុន​បុរាណ​ខ្មែរ


សំ ថារ័ត្ន នឹង​ធ្វើ​ឲ្យ​កីឡា​ការិនី​ឥណ្ឌា​ស្គាល់​ច្បាស់​ពី​ក្បាច់​គុន​បុរាណ​ខ្មែរ

កីឡា​ការិនី​ប្រដាល់​យុទ្ធ​គុន​ចម្រុះ​ក្នុង​ទ្រុង​កម្ពុជា សំ ថារ័ត្ន កំពុង​ប្រឹង​ប្រែង​ហ្វឹក​ហាត់​យ៉ាង​ខ្លាំង​ដើម្បី​យក​ឈ្នះ​កីឡា​ការិនី Jeet Toshi ហើយ​និង​ធ្វើ​ឲ្យ​កីឡា​ការិនី​ឥណ្ឌា​រូប​នេះ​ស្គាល់​ច្បាស់​ពី​ក្បាច់​គុន​បុរាណ​ខ្មែរ ក្នុង​ព្រឹត្តិការណ៍ Kingdom of Khmer របស់​ស្ថាប័ន One Championship នៅ​កោះ​ពេជ្រ​ថ្ងៃ​ទី៦ ខែ​ធ្នូ​ខាង​មុខ។

សំ ថារ័ត្ន នឹង​ធ្វើ​ឲ្យ​កីឡា​ការិនី​ឥណ្ឌា​ស្គាល់​ច្បាស់​ពី​ក្បាច់​គុន​បុរាណ​ខ្មែរ សំ ថារ័ត្ន កំពុង​ហ្វឹកហាត់

 

ថារ័ត្ន បាន​ប្រាប់ Sabay ថា ធ្លាប់​ស្គាល់​ប្រវត្តិ​ដៃគូ​ប្រកួត​របស់​ខ្លួន​ខ្លះ​ដែរ ជា​ពិសេស​បាន​ឃើញ​ការ​ប្រកួត​របស់​នាង​លើក​ចុង​ក្រោយ​នៅ​ប្រទេស​ហ្វីលីពីន។ កីឡា​ការិនី​ប្រដាល់​ពហុ​ជំនាញ​រូប​នេះ​បាន​បញ្ជាក់​ថា Jeet Toshi ជា​អ្នក​ប្រដាល់​ខ្លាំង​ម្នាក់ ប៉ុន្តែ​នាង​នឹង​ខំ​ប្រឹង​យក​ឈ្នះ​ឲ្យ​បាន។

 

សំ ថារ័ត្ន នឹង​ធ្វើ​ឲ្យ​កីឡា​ការិនី​ឥណ្ឌា​ស្គាល់​ច្បាស់​ពី​ក្បាច់​គុន​បុរាណ​ខ្មែរកីឡា​ការិនី​ឥណ្ឌា Jeet Toshi

 

ឆ្លើយ​តប​នឹង Jeet Toshi ដែល​និយាយ​ថា​មិន​ធ្លាប់​ស្គាល់​ប្រដាល់​បុរាណ​ខ្មែរ សំ ថារ័ត្ន បាន​បោះ​ពាក្យ​ថា៖ «ខ្ញុំ​អត់​មាន​អី​និយាយ​ច្រើន​ទេ គ្រាន់​តែ​ចាំ​មើល​ថ្ងៃ​ឡើង​ប្រកួត​តែ​ម្ដង… ហើយ​បើ​ថា​គាត់​អត់​ស្គាល់​ពី​ក្បាច់​គុន​ខ្មែរ ថ្ងៃ​ឡើង​ឆាក​ខ្ញុំ​នឹង​បង្ហាញ​គាត់​ឲ្យ​ឃើញ​ពី​ក្បាច់​គុន​ល្បុក្កតោ និង​គុន​ប្រដាល់​សេរី​របស់​យើង»។

 

ទស្សនា​វីដេអូ សំ ថារ័ត្ន និយាយ​មុន​ការ​ប្រកួត៖

 

 
​​​អត្ថបទ៖ គង់ វិសាល