ម៉ុង ឬទ្ធី សេដ្ឋីស្រុកខ្មែរ តែប្រើជីវិតជាពលរដ្ឋសាមញ្ញ

Sanofi

អ្នកណាក៏ស្គាល់ដែរ គ្រាន់តែឮឈ្មោះលោកឧកញ៉ា ម៉ុង ឬទ្ធី ក៏ដឹងភា្លមថា ជាអ្នកជំនួញដែលមានទ្រព្យធន យ៉ាងសម្បើមម្នាក់នៅក្នុងប្រទេសកម្ពុជាភា្លម។ ថ្វីត្បិតតែមានទ្រព្យសម្បត្តិច្រើនបែបនេះក៏ពិតមែន តែលោកតែងធ្វើខ្លួនជាមនុស្សសាមញ្ញ និង ប្រើជីវិតដូចជាប្រជាជនធម្មតា ហើយតែងជួយដល់ប្រជាជន​តាមរយៈ ជំនួញដែលលោកបានបង្កើតទៀតផង។

ថ្មីៗនេះ យោងតាមផេកហ្វេសប៊ុករបស់លោកឧកញ៉ា ម៉ុង ឬទ្ធី ដែលបានបង្ហាញពីរូបត្រឹម ៣ សន្លឹក និង មានសរសេរអក្សរ ៧ បន្ទាត់ បានបង្ហាញពីការប្រើជីវិតបែបសាមញ្ញៗដូចប្រជាជនធម្មតាថា «កំពុងតែហេវផង ប៉ះចំបរបរមាន់តាមផ្លូវ ឃាត់ដាក់មួយចាន ២៥០០៛ អ្នកបើកម៉ូតូចុះមកមានជើងតែមួយ ខ្ញុំសួគាត់ថា ផ្ទះនៅឯណាដែរ ខ្ញុំនៅឫទ្ធី ២ បែបភ្លេចហើយ ឧកញ៉ាជាអ្នកចែកដីឱ្យខ្ញុំនៅ។

ការពិតខ្ញុំភ្លេចមែន ជិត ១០ ឆ្នាំហើយ ខ្ញុំសួរប្រពន្ធគាត់ថា ហេតុអីបានជាសុខចិត្តយកប្តីជនពិការ គាត់ឆ្លើយតបភ្លាមៗថា យកប្តីពិការមិនក្បត់ចិត្ត។ គាត់មានកូន ៨ នាក់ ចៅក៏៨នាក់ដែរ គាត់និយាយបង្ហើរប្រាប់ខ្ញុំថា មានកូន ៨ នាក់ មិនបានប្រឹងប៉ុន្មានផង» ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ លោកឧកញ៉ា ម៉ុង ឬទ្ធី ក៏ធ្លាប់បានមានប្រសាសន៍ប្រាប់ដល់អ្នកជំនួញ ទាំងឡាយ ក្នុងន័យឲ្យអ្នកជំនួញធ្វើការគិត និង ពិចារណាមុខការធ្វើជំនួញរបស់ខ្លួនថា «សូមផ្ដាំផ្ញើដល់អ្នកបន្តវេនជំនាន់ក្រោយថា យើងធ្វើជំនួញណាដែលមានប្រយោជន៍ដល់ជាតិ និង ប្រជាពលរដ្ឋចាំយើងធ្វើ បើមុខជំនួញណាដែលបង្កឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ និង បង្កភាពមហន្តរាយដល់សង្គម យើងគួរតែចៀសវាង» ។

គួររំឭកថា លោកឧកញ៉ា ម៉ុង ឬទ្ធី ជាអ្នកជំនួញធំម្នាក់នៅក្នុងប្រទេសកម្ពុជា ដោយជំនួញរបស់ក្រុមហ៊ុន ម៉ុង ឬទ្ធី ផ្តោតជាសំខាន់នៅលើវិស័យកសិកម្ម កសិឧស្សាហកម្ម សំណង់ និង ចិញ្ចឹមសត្វ ដែលវាបានជួយផ្ដល់ការងារដល់ប្រជាពលរដ្ឋខ្មែរប្រមាណ ១ ម៉ឺននាក់ឯណោះ ៕ រិទ្ធី ខេមរា

Related