កម្រង​រូបថត​កូនស្រី ម៉ា​រី​ម៉ា និង សូ​ជី​អូ​

Sanofi

​គូ​ស្វាមីភរិយា​តារា​ឯក​ប្រុស​ស្រី​ហ្វ៊ី​លី​ពី​ន​ដ៏​ល្បីឈ្មោះ លោក Dingdong Dantes (​សូ​ជី​អូ​) និង នាង Marian Rivera (​ម៉ា​រី​ម៉ា​) ទើបនឹង​សម្រាល​កូនស្រី​ដ៏​ស្រស់ស្អាតកាលពី​ថ្ងៃទី ២៣ ខែវិច្ឆិកា​កន្លងទៅនេះ ។​

បន្ទាប់ពី​ក្លាយជា​ឪពុក​គេ លោក សូ​ជី​អូ ក៏បាន​សរសេរ​សារ​រៀបរាប់​ពី​ភាពសប្បាយ​រីករាយ​ដែរ ដោយមាន សរសេរថា «​ថ្ងៃទី ២៣ វិច្ឆិកា ២០១៥ ជា​ថ្ងៃ​ដែល​ព្រះ​បាន​ប្រទាន​កាដូ​ដ៏​វិសេសវិសាល​មួយ​ដល់​ខ្ញុំ ហើយ​ក្នុង កំឡុង​ពេលនេះ​ផងដែរ ខ្ញុំ​ដឹង​ច្បាស់​ថា ជីវិត​ខ្ញុំ​នឹង​មិនអាច​ដូចដើម​ទេ ។ ខ្ញុំ​ក៏​រីករាយ​ក្នុងការ​ចាប់ផ្តើម​មាតិកា​ជីវិត ថ្មី​នេះ​រួចរាល់​ដែរ និង សូម​អរគុណ​អ្នក​ទាំងអស់គ្នា​ដែល​បាន​ជូនពរ​លើ​ដំណើរ​ជីវិត​ពួក​ខ្ញុំ​» ។​

គួរ​បញ្ជាក់ដែរថា កូនស្រី​របស់​តារា​រូប​ស្រស់​ទាំង​ពីររូប​មាន​ឈ្មោះថា Marian Letizia G.Dantes ហើយ​ចង់ដឹងថា កូនស្រី​ពួកគេ​រូប​សម្រស់​ស្អាត​ប៉ុណ្ណា​តាំងពី​កើតមក សូម​ទស្សនា​រូបថត​ខាងក្រោម ៖
​ថា​វរិ​ទ្ធ​




 

Related