កម្រង​រូបថត VJ រស្មី ពិធី​ការិនី​ទូរទស្សន៍​ក្នុង​ថ្ងៃ​ចូល​រោងការ​​ ​(មាន​វី​ដេ​អូ​)​

Sanofi

VJ រស្មី ដែលមាន​ឈ្មោះ​ពេញ​ថា ភា បុ​ទុមរ​ស្មី ពិធី​ការិនី​ទូរទស្សន៍ My TV ដែលមាន​រូប​សម្រស់​ស្រស់​សោភាប្រកបទៅដោយ​វោហា​ស័ព្ទ​ប្រទាក់ក្រឡា​គ្នា ហើយក៏​ជាពិធី​ការិនី​ដែល​កើត​ក្នុង​ត្រកូល​ទ្រព្យ​ស្តុក​ដែលមាន​ ឪពុក​ជា​មន្ត្រី​ពាក់​ផ្កាយ ​៣​ លើ​ស្មា​នោះ ពេលនេះ​នាង​បានសម្រេច​ចិត្ត​ចូល​រោងការ​ទៅហើយ ក្រោយពី​លេចឮ​ព័ត៌មាន​​ថា នាង​ភ្ជាប់ពាក្យ​ស្ងាត់ៗ​កាលពីពេល​កន្លងមក​នោះ​។​

​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ជា​ផ្លូវការ​របស់ VJ រស្មី​ ផ្ទាល់​បានធ្វើឱ្យ​ទស្សនិកជន​មានការ​ភ្ញាក់ផ្អើល ក៏ដូចជា​អប​អរ​សាទរ​យ៉ាងខ្លាំង​ពី​រូបថត​ដែល​នាង​បាន​បង្ហោះ​អំពី​សកម្មភាព​នៃ​កម្មវិធី​ចូល​រោងការ​របស់​នាង ជាមួយនឹង កូនកំលោះ​ដ៏​ស្រស់​សង្ហា​មួយរូបមាន​អាយុប្រមាណ​ជា​ម្ភៃ​ក្រាស់ ដែល​ត្រូវបាន​គេ​ដឹងថា​ជា​អ្នកជំនួញ​ម្នាក់ ហើយ​ស្នេហា​នេះ គឺកើត​ចេញ​ពីក្តី​ស្រលាញ់​ពេញចិត្ត​រវាង​ចិត្តនឹង​ចិត្ត​ពី​សាមីខ្លួន​ទាំងសងខាង ហើយក៏ជា​ស្នេហា​ដែល​ស្មោះស្ម័គ្រ​គ្នា​យ៉ាង​ផ្អែមល្ហែម​ផងដែរ​។​

​កន្លងមក ភា បុ​ទុមរ​ស្មី គឺជា​ពិធី​ការិនី​ម្នាក់​ដែល​កម្រ​​នឹង​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្ទាល់ខ្លួន​អោយ​ទស្សនិកជន​ដឹងឮ​​ណាស់ សូម្បីតែ​ការភ្ជាប់​ពាក្យ​របស់​នាង​នាពេល​កន្លងមក ក៏​មិនមាន​អញ្ជើញ​តារា​រួម​អាជីព​ឱ្យ​ចូល​រួម​ជា​លក្ខណៈ ធំដុំ​នោះឡើយ ដែល​ផ្ទុយគ្នា​ស្រឡះ​ពី​អ្នកសិល្បៈ​មួយចំនួន ដែល​តែងតែ​ធ្វើឱ្យ​កក្រើក​នៅ​រាល់​ពេល​មាន​កម្មវិធី​ផ្ទាល់ខ្លួន​មុ្ត​ងៗ​នោះ​។

ទោះបីជា​យ៉ាងណា ទស្សនិកជនក៏​សូម​ធ្វើការ​ជូនពរ​ដល់ VJ រស្មី និង អនាគត​ស្វាមី សូមឱ្យ​មាន​សុខ​សុភមង្គល និង ស្រលាញ់គ្នា​ដល់​ចាស់​កោង​ខ្នង ដើម្បី​ជា​គំរូ​ល្អ​ដល់​សិល្បៈករ​ជំនាន់​ក្រោយ​៕ ភូមិន្ទ​
​   





 

Sambath & VJ RaksmeyTime does files and what has passed become a memories. Now, Mr Sambath & VJ Raksmey decided to blend their heart together and fly to the future as husband & wife with a life long loving and they wisely chose ២Brothers to save their beautiful memories :)Contact us now for special offer!!!Feel free to #call us for more info by 096 75 88 111, 017 90 70 66

Posted by TWO.Brothers on Saturday, November 28, 2015

 

ឈ្នះរង្វាន់ដំណើរកំសាន្តដ៏អស្ចារ្យទៅក្រេបទឹកឃ្មុំនៅប្រទេសសឹង្ហបុរី និងទទួលបានកាដូដ៏អស្ចារ្យយ៉ាងច្រើនសន្ធឹកសន្ធាប់នៅថ្ងៃមង្គលការអ្នក! ចង់មានឨកាសឈ្នះមែនទេ? ចុច Link ខាងក្រោមនេះដើម្បីអានព័ត៌មានលម្អិត៖ https://www.facebook.com/yeos.kh/app/208195102528120/

Posted by Yeo's Cambodia on Wednesday, December 2, 2015

Related