ចាប់ខ្លួន​ជនជាតិ​អូស្ត្រាលី​ម្នា​ក់នៅ​សណ្ឋាគារ​ឃ្វី​ន​ហ្វូ​ត​ពាក់ព័ន្ធ​សម្លាប់​មនុស្ស​នៅ​ប្រទេស​ខ្លួន

រាជធានី​ភ្នំពេញ​៖​បុរស​ជា​ជនជាតិ​អូស្ត្រាលី​ម្នាក់​មានមុខរ​បរជា​គ្រូបង្ហាត់​ប្រដាល់​ដែល ជាប់​ពាក់ព័ន្ធ​និង​អំពើ​ឃាតកម្ម​សម្លាប់​មនុស្ស​ម្នាក់​នៅ​ប្រទេស របស់ខ្លួន​ហើយ​បានមក​លាក់ខ្លួន​ពួន​សម្ងំ​នៅ​សណ្ឋាគារ ឃ្វី​ន​ហ្វូ​ត នៅ​រាជធានី​ភ្នំពេញ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ ខណ្ឌដូនពេញ ចុះបង្ក្រាប​ជាក់ស្តែង នៅ​ម៉ោង​១៦ និង​៤០​នាទី ថ្ងៃទី​០៣ ធ្នូ​ឆ្នាំ​២០១៥ ចំណុច​ផ្លូវ​១១៨ កែង​លេខ​៥ សង្កាត់​ផ្សារកណ្តាល​១ ខណ្ឌដូនពេញ​។ 

​    ​ជនសង្ស័យ ដែល​ជាប់​ពាក់ព័ន្ធ​នឹង អំពើ​ឃាតកម្ម នៅ​ប្រទេស​អូស្ត្រាលី ហើយ​បានមក​លាក់ខ្លួន​ពួន​សម្ងំ​នៅ​ភ្នំពេញ​នេះ​ឈ្មោះ BAGNATO ANTONIO ភេទ​ប្រុស កើត​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​១៩៨៩ អាយុ​២៦​ឆ្នាំ ជនជាតិ​អូស្ត្រាលី សាសនា​យេស៊ូ មុខរបរ​សព្វ​ថ្ងៃជា​គ្រូ​កីឡា​វ៉ៃ​ប្រដាល់ និង​ស្នាក់នៅ​សណ្ឋាគារ ឃ្វី​ន​ហ្វូ​ត​បន្ទប់​លេខ​៦០៥ ដែលមាន​ទីតាំង​លេខ​៨២ នៅ​ផ្លូវ​លេខ​១៣៦ កែង​ផ្លូវ​លេខ​០៥ សង្កាត់​ផ្សារកណ្តាល​១ ខណ្ឌដូនពេញ​។ 

​    ​មន្ត្រី អាវុធហត្ថ បាន​ឲ្យ​ដឹង​ទៀតថា បន្ទាប់​ជនសង្ស័យ បាន​ប្រើ​អំពើ​ឃាតកម្ម​គិតទុក​ជាមុន (​សម្លាប់​) មនុស្ស​ប្រុស​ម្នាក់ នៅ​ប្រទេស​របស់ខ្លួន គឺ​នៅ​ប្រទេស​អូ ស្ត្រី​លី កាលពី​ឆ្នាំ​២០១៤​មក​ម្លេះ ហើយ​បានគេច​ខ្លួន​ចេញពី​ប្រទេស​របស់ខ្លួនមក​លាក់ខ្លួន​នៅ​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​ឃាត់ខ្លួន៕ 

ចាប់ខ្លួន​ជនជាតិ​អូស្ត្រាលី​ម្នា​ក់នៅ​សណ្ឋាគារ​ឃ្វី​ន​ហ្វូ​ត​ពាក់ព័ន្ធ​សម្លាប់​មនុស្ស​នៅ​ប្រទេស​ខ្លួន