​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​ស្លាប់​មនុស្ស​៦​នាក់ របួស​ធ្ង​ន​ស្រាល​១៧​នាក់​

​រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥​ម្សិលមិញ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ចំនួន​៨​លើក​(​យប់​៣​លើក​) បណ្តាល​ឲ្យ​មនុស្ស​៦​នាក់​បាន​ស្លាប់ ១៤​នាក់​រងរបួស​ធ្ងន់ និង​៣​នាក់​រងរបួស​ស្រាល​។​

​ប្រភព​ដដែល​បន្តថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៨​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​ម៉ូតូ​ចំនួន​១០​គ្រឿង​, រថយន្ត​ធុន​តូច​២​គ្រឿង​, រថយន្ត​ធុន​ធំ​១​គ្រឿង ។ របាយការណ៍​ខាងលើ​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន​២​លើក​, បត់​គ្រោះថ្នាក់​១​នាក់​, មិន​ប្រកាន់​ស្តាំ​១​លើក​, ស្រវឹង​២​លើក​, មិន​គោរព​សិទ្ធិ​១​លើក ក្នុងនោះ​អ្នក​មិន​ពាក់មួក ពេល​គ្រោះថ្នាក់​មាន ១៨​នាក់​(​យប់​១០​នាក់​) ។​

​ជាមួយគ្នានេះ​នគរបាល​ចរាចរណ៍ បាន​ផាកពិន័យ​រថយន្ត​សរុប​ចំនួន​១,២៤៨​គ្រឿង (​រថយន្ត​ធំ ៧៣០​គ្រឿង​) ស្មើនឹង​១,២៦៥​ករណី​, ល្មើស​ក្រដាស​ស្នាម​មាន ៧០៨​គ្រឿង ស្មើនឹង ៧០៦​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៥៤២​គ្រឿង ស្មើនឹង ៥៥៩​ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ៩៨២​គ្រឿង​៕

​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​ស្លាប់​មនុស្ស​៦​នាក់ របួស​ធ្ង​ន​ស្រាល​១៧​នាក់​