បញ្ជូនជនអនោ្ត ប្រវេសន៍១៦នាក់ តាមច្រកទ្វារ អន្តរជាតិ ក្អមសំណរ និងអាកាសយន្តដ្ឋាន អន្តរជាតិភ្នំពេញ

ភ្នំពេញៈ ប្រភពព័ត៌មានពី អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បានឲ្យដឹងថា ខ្លួនបានធ្វើការបណ្តេញចេញ នូវជនបរទេស ចំនួន១៦នាក់ ចេញពីប្រទេសកម្ពុជា តាមច្រកអន្តរជាតិ ២ដាច់ ដោយឡែកពីគ្នា នៅព្រឹកថ្ងៃសុក្រ ទី៤ ខែធ្នូ ឆ្នាំ២០១៥ ។

របាយការណ៍របស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាន នៅមុននេះបន្តិច ឲ្យដឹងថា ជនបរទេសដែលត្រូវបណ្តេញចេញនោះ មានចំនួន១៦នាក់ក្នុងនោះ មាន ជនជាតិវៀតណាមចំនួន១៤នាក់ (ស្រី២នាក់) ជនជាតិកាំមើរ៉ូន ១ម្នាក់និងជនជាតិអូស្ត្រាលី១ម្នាក់ ។ ការបណ្តេញចេញនេះ ធ្វើឡើងតាមច្រកអន្តរជាតិក្អមសំណរ និងអាកាសយន្តដ្ឋានអន្តរជាតិភ្នំពេញ ។

ប្រភពដដែលបានឲ្យដឹងថា «ជនបរទេសទាំងនេះ ឃាត់មកពីសង្កាត់ផ្សារដើមគរ រាជធានីភ្នំពេញ ខេត្តកំពត និង ខេត្តព្រះសីហនុ» ៕

បញ្ជូនជនអនោ្ត ប្រវេសន៍១៦នាក់ តាមច្រកទ្វារ អន្តរជាតិ ក្អមសំណរ និងអាកាសយន្តដ្ឋាន អន្តរជាតិភ្នំពេញ

បញ្ជូនជនអនោ្ត ប្រវេសន៍១៦នាក់ តាមច្រកទ្វារ អន្តរជាតិ ក្អមសំណរ និងអាកាសយន្តដ្ឋាន អន្តរជាតិភ្នំពេញ