លោកវង សូត្រ ចូលរួមពិធីបើក ការប្រកួតកីឡា ASEAN Para Games លើកទី៨នៅសឹង្ហបូរី

ភ្នំពេញ៖ ពិធីបើកសម្ភោធន៍ជាផ្លូវការ ព្រឹត្តិការណ៍នៃការ ប្រកួតកីឡា ASEAN Para Games លើកទី៨ នៅប្រទេស សឹង្ហបូរី បានប្រារព្ធឡើងនាយប់ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០១៥ ដោយអញ្ជើញចូលរួមពី លោកវង សូត្រ រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និងលោក ស៊ាន ប៉ូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មកចូលរួមទទួលស្វាគមន៍ការហែរក្បួន បស់ក្រុមកីឡាជនពិការកម្ពុជា ដែលមាន លោក យី វាសនា ជានាយបេសកម្មដឹកនាំ ។

យី វាសនា អគ្គលេខាធិការប៉ារ៉ាឡាំពិកកម្ពុជា បានឲ្យដឹងថា កម្ពុជាបញ្ជូនអត្តពលិក៣០នាក់ ទៅចូលរួមប្រកួត Asean Para Games លើកទី៨ នៅសិង្ហបូរី ក្នុង៣ប្រភេទកីឡា គឺអត្តពលកម្ម មានប្រណាំងរទេះ រត់ល្បឿន ចោល ថាស ចោលដុំដែក និងចោលស្ន ប្រភេទកីឡាហែលទឹក និងប្រភេទកីឡាប៊ូលីង ។

នៅថ្ងៃទី ៤ធ្នូនេះ ក្រុមកីឡាករ-ការិនីជនពិការនឹងចាប់ផ្តើមប្រកួតលើវិញ្ញាសាអត្តពលកម្ម គឺកីឡាករ ណុក រដ្ឋា និងតាំង រ៉ាវី ប្រកួតចោលស្ន ឯវិញ្ញាសាប្រណាំងរទេះ វ៉ាន វុនប្រកួត ១០០ ម៉ែត្រ ហ៊ុន សឺន ១០០ ម៉ែត្រ និងឈុន ពន់ ៨០០ ម៉ែត្រ ចំណែកឯ រត់ល្បឿន កីឡាការិនី ធិន សេងហុង និង វេត ចន្ថា ប្រកួត ២០០ ម៉ែត្រ ក្នុងប្រភេទ T ៤៤ ស្រ៊ុន ប៊ុនថេង T ៤៦ ប្រកួត ២០០ ម៉ែត្រ ។

ចំពោះវិញ្ញាសាហែលទឹកវិញ កីឡាការិនី ហ៊ុន ស្រីណាក់ S ៨ ប្រកួតហែលសេរី ១០០ ម៉ែត្រ កីឡាករ អ៊ូ ផល្លា ប្រកួត S៩ ប្រកួតហែលផ្ងារ ១០០ ម៉ែត្រ និងហែលបណ្តាក់ ១០០ ម៉ែត្រ ៤ដងដែលមានកីឡាករង៉ែត បូ អ៊ុ ផល្លា ឈឹម ទាត់ និងអ៊ូ គង់។ កីឡាចំនួន ១៥ប្រភេទត្រូវបានដាក់ឲ្យមានក្នុងកម្មវិធីប្រកួតនៅលើកទី ៨នេះ ហើយមាន ប្រទេសចំនួន ១០ក្នុងតំបន់បានបញ្ចូនអត្តពលិករបស់ខ្លួនមកចូលរួមប្រកួតដែល ក្នុងនោះមានប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបូរី  ថៃ និងវៀតណាម ៕