គន្លឹះ​ប្រើ​កម្មវិធី​ Google Search ចេញ​​លទ្ធផល​ចំៗ​មាន​ប្រសិទ្ធភាព​ខ្ពស់


គន្លឹះ​ប្រើ​កម្មវិធី​ Google Search ចេញ​​លទ្ធផល​ចំៗ​មាន​ប្រសិទ្ធភាព​ខ្ពស់

Google គឺ​ជា​កម្មវិធី Search engine ដ៏​មាន​ប្រជាប្រិយ​ភាព​ដែល​អ្នក​ប្រើប្រាស់​ទូទាំង​ពិភពលោក​ប្រើ​ជា​ប្រចាំ ក្នុង​ការ​ស្វែង​រក​ព័ត៌មាន​នានា​លើ​បណ្ដាញ​អ៊ីនធឺណិត។ ការ​ប្រើប្រាស់​កម្មវិធី​នេះ​ដើម្បី​ទទួល​បាន​លទ្ធផល​និង​មាន​ប្រសិទ្ធភាព ត្រូវ​មាន​តិកនិក​ដែល​ប្រិយមិត្ត​មួយ​ចំនួន​អាច​មិន​ទាន់​បាន​ដឹង។

 

គន្លឹះ​ប្រើ​កម្មវិធី​ Google Search ចេញ​​លទ្ធផល​ចំៗ​មាន​ប្រសិទ្ធភាព​ខ្ពស់

 

លោក មួន ចំណាន អ្នក​ធ្វើការ​លើ​វិស័យ​បច្ចេកវិទ្យា​មួយ​រូប​នឹង​បង្ហាញ​ប្រិយមិត្ត​ពី​គន្លឹះ​ការ​ប្រើប្រាស់​កម្មវិធី Google Search ដែល​ទទួល​បាន​លទ្ធផល​ខ្ពស់ និង​សន្សំ​សំចៃ​ពេល​វេលា។

 

១) Search តាម​ឃ្លា​ពិត​ប្រាកដ (Search exact phrase)
ជា​ការ​ស្វែង​រក​ឃ្លា​អ្វី​មួយ​ដែល​ពិត​ប្រាកដ​ហើយ​បង្ហាញ​តែ​ឃ្លា​មួយ​នោះ​ប៉ុណ្ណោះ ដោយ​ប្រើ​សញ្ញា​ធ្មេញ​កណ្ដុរ​ពីរ(“ “)។ ឧទាហរណ៍៖ “Tourism Cambodia” នោះ​អ្វី​ដែល​ប្រិយមិត្ត​ចង់​ដឹង​ទាក់​ទង​នឹង​វិស័យ​ទេសចរណ៍ ឬ​តំបន់​ទេសចរណ៍​នៅ​កម្ពុជា​វា​បង្ហាញ​មក​ទាំង​អស់ ហើយ​មិន​ស្មុគស្មាញ​ទៀត។

 

២) Search តាម​របៀប​មិន​រាប់​បញ្ចូល​ពាក្យ (Search by Exclude a word)
ជា​ការ​ស្វែង​រក​អត្ថន័យ​ ឬ ព័ត៌មាន​បន្ថែម​របស់​ពាក្យ​ណាមួយ​ដែល​យើង​ចង់​ដឹង។ ឧទាហរណ៍​ដូច​ជា៖ religion-wikipedia វា​នឹង​បង្ហាញ​ពី​អត្ថន័យ​របស់​ពាក្យ​នេះ ហើយ​មាន​ព័ត៌មាន​ជា​ច្រើន​ដែល​ទាក់​ទង​នឹង​ពាក្យ​នេះ។

 

៣) Search រក​ពាក្យ​នៅ​ក្នុង​វិបសាយ​ណាមួយ (Search within a site)
ជា​ការ​ស្វែង​រក​ពាក្យ ឬ​ឃ្លា​​ដែល​យើង​ចង់​ដឹង នៅ​ក្នុង​វិបសាយ​ណាមួយ​ ដោយ​ប្រើ​សញ្ញា​ចុច​ពីរ (:)ឬ​វាយ​ពាក្យ​ដែល​យើង​ចង់​ដឹង​ដូចជា៖ robot:news.sabay.com.kh នោះ​វា​បង្ហាញ​អត្ថបទ​ដែល​ទាក់​ទង​​នឹង​ពាក្យ​ថា រ៉ូប៉ូត ជា​ច្រើន។

 

៤) Search ពាក្យ​ក្នុង​អត្ថបទ (Search for word in text)
ជា​ការ​ស្វែង​រក​ពាក្យ​ណា​មួយ​ដែល​លេច​ឡើង​នៅ​គ្រប់​អត្ថបទ ដោយ​ពាក្យ allintext ។ ដោយ​ឡែក ការ​ស្វែង​រក​ពាក្យ​ណា​មួយ​ដែល​លេច​ឡើង​នៅ​ក្នុង​អត្ថបទ​មួយ​ជា​ឯកសារ ឬ វិបសាយ ដោយ​ពាក្យ​ថា intext ។ ឧទាហរណ៍៖ allintext: sabay news និង ict intext:cambodia ។

 

៥) Search រក​ពាក្យ​ក្នុង​ URL (Search for words in URl)
ជា​ការ​ស្វែង​រក​នូវ​ប្រភេទURL ណា​ដែល​មាន​ពាក្យ​ដែល​យើង​ចង់​បាន ដោយ​ពាក្យ​ថា៖ allinurl
ឧទាហរណ៍៖ allinurl:cambodia food នោះ​វា​នឹង​បង្ហាញ​ពី​គ្រប់​ប្រភេទ URL ទាំង​អស់​ដែល​ទាក់​ទង​នឹង​អាហារ​របស់​ប្រទេស​កម្ពុជា។

 

៦) Search រក​ប្រភេទ​ឯកសារ (Search for a particular filetype)៖
ជា​ការ​ស្វែង​រក​ប្រភេទ​ឯកសារ​ដែល​យើង​ចង់​បាន ដោយ​ពាក្យ​នាំ​មុខ​គឺ filetype:suffix ។
ឧទាហរណ៍៖ cambodia food filetype:pdf ឬ cambodia food.pdf នោះ​វា​នឹង​បង្ហាញ​ប្រភេទ​ឯក​សារ​ជា​សៀវភៅ ឯ​ប្រភេទ​ឯកសារ​ដទៃ​គ្រាន់​តែ​ដូរ​ថា doc, ppt, jpd, xlsx ជា​ដើម។

 

៧) Search រក​ព័ត៌មាន​ផ្សេងៗ
– time phnom penh: បង្ហាញ​ពី​ពេល​វេលា​
– 2*4/4-1 : បង្ហាញ​ពី​ការ​គណនា​លេខ
– 10 miles to km : បង្ហាញ​ពី​ការ​បម្លែង​នៃ​ខ្នាត​ប្រវែង
– 10 pound to kg : បង្ហាញ​ពី​ការ​បម្លែង​នៃ​ខ្នាត​ទម្ងន់
– define Cambodia: បង្ហាញ​ពី​អត្ថន័យ​របស់​ពាក្យ
– weather phnom penh: បង្ហាញ​ពី​កម្រិត​សីតុណ្ហភាព​នៅ​ក្នុង​ទី​ក្រុង
– k6 101 : បង្ហាញ​ពី​ស្ថានភាព​នៃ​ជើង​ហោះ​ហើរ​ពី​ភ្នំ​ពេញ​ទៅ​សៀម​រាប

 

វីដេអូ​បង្ហាញ​ពី​គន្លឹះ​នៃ​ការ​ប្រើ Google Search

 

 

តោះ! ប្រិយមិត្ត​សាកល្បង​វាយ​ពាក្យ​គន្លឹះ​​ទាំង​នេះ​មាន​ប្រសិទ្ធភាព​ដែរ​ឬ​ទេ? ​ប្រិយមិត្ត​​ដែល​មាន​តិកនិក​ណា​ផ្សេង​ទៀត​​មាន​ប្រយោជន៍​​លើ​ការ​ប្រើប្រាស់​កម្មវិធី Google Search ក៏​អាច​​ចែក​រំលែក​ដល់​មិត្ត​អ្នក​អាន​​យើង​ស្វែង​យល់​បន្ថែមបាន​ផង​ដែរ។

 

គន្លឹះ​ប្រើ​កម្មវិធី​ Google Search ចេញ​​លទ្ធផល​ចំៗ​មាន​ប្រសិទ្ធភាព​ខ្ពស់

អត្ថបទ៖ រក្សា

នាំមកជូនដោយ

គន្លឹះ​ប្រើ​កម្មវិធី​ Google Search ចេញ​​លទ្ធផល​ចំៗ​មាន​ប្រសិទ្ធភាព​ខ្ពស់