ជោគ​ជ​យ័​រយៈពេល ៤០ ឆ្នាំ​របស់​ឡាវ មិនអាច​កាត់ផ្តាច់​បាន​ការជួយឧបត្ថម្ភ​ពី​កងទ័ព និង​ប្រជាជន​កម្ពុជា​

ភ្នំពេញ: លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការ​ជាតិ​កម្ពុជា បាន​ជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក​ថង​ស៊ីន ថា​ម​វង្ស នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ នៅ​ថ្ងែ​ទី​៣ ខែធ្នូ  ឆ្នាំ ២០១៥​។

​លោក ថង​ស៊ីន ថា​ម​វង្ស បាន​ថ្លែងថា ៖ ជោគ​ជ​យ័​រយៈពេល ៤០ ឆ្នាំ ដែល​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ​សម្រេចបាន គឺ​មិនអាច​កាត់ផ្តាច់​បាន​ពី​ការ​សាមគ្គី​សហការគ្នា និង​ការជួយ​ឧបត្ថម្ភគ្នា​ទៅវិញទៅមក​ពី​សំណាក់​កងទ័ព និង​ប្រជាជន​កម្ពុជា​បានឡើយ ។ លោក បាន​ថ្លែងអំណរគុណ​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ចាត់​បញ្ជូន​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​មក​ចូលរួម​ក្នុង​ពី​ធី​រំលឹក​ខួប​អនុ​ស្សវ​រី​យ៍​លើក​ទី ៤០ ថ្ងៃ​បង្កើត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ថ្ងៃទី ២​ធ្នូ ឆ្នាំ ១៩៧៥ - ២​ធ្នូ ២០១៥ ។

​លោក​ថង​ស៊ីន ថា​ម​វង្ស ក៏បាន​លើកឡើង​ពី​ប្រពៃណី​តស៊ូ សាមគ្គី សហការគ្នា​រវាង​កង​ទ័ព​និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ កម្ពុជា ឡាវ ជា​បងប្អូន​ដែល​បាន​នាំមក​នូវ​សុខ សន្តិភាព ស្ថេរភាព និង ការអភិវឌ្ឍន៍​ប្រទេស​នីមួយៗ​ឲ្យ​មានការ​រី​ចម្រើន​មកដល់​សព្វថ្ងៃនេះ ។​

​លោក ថង​ស៊ីន ថា​ម​វង្ស បាន​បញ្ជាក់ថា​៖ រយៈពេល ៤០ ឆ្នាំ​កន្លងមកនេះ​ប្រទេស​ឡាវ បាន​ខិតខំ​ប្រឹងប្រែង​កសាង​ប្រទេសជាតិ​របស់ខ្លួន​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ដែល​លទ្ធផល​នេះ​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ការដឹកនាំ​ដ៏​ត្រឹមត្រូវ របស់​បក្ស​ប្រជាជន​បក្ស​ដិ​វត្ត​ន៍​ឡាវ ដែល​បានធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ឡាវ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​កាន់តែ​ប្រសើរឡើង ហើយ​ទទឹម​នេះ​ក៏បាន​ពង្រឹងពង្រីក​វិ​ស​យ័​ការពារជាតិ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​រស់នៅ​ជូន​ប្រជាពលរដ្ឋ​ឡាវ បាន​យ៉ាង​ល្អប្រសើរ ។

​លោក ថង​ស៊ីន ថា​ម​វង្ស ក៏បាន​សំណូមពរ​ឲ្យ​ប្រទេស​ទាំងពីរ​បន្តធ្វើ​ការផ្លាស់​ប្តូរ​ប្រតិភូ​ទស្សនៈកិច្ច​គ្នា​ទៅវិញទៅមក ពីព្រោះ​ការ​ទៅមក​រកគ្នា ការជជែក​គ្នា​នឹង​នាំមក​នូវ​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​សំរាប់​ប្រទេស​ទាំងពីរ ។

​មានមតិ​ឆ្លើយតប​វិញ  លោក​ទៀ បាញ់ បាន​កោតសរសើរ និង​វាយ​តំលៃ​ខ្ពស់​ចំពោះ​ការ​រដឹក​នាំ​របស់​ថ្នាក់ដឹកនាំ​បក្ស រដ្ឋ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ ដែល​សម្រេចបាន​ជោគជ័យ​ក្នុងការ​ដឹកនាំ​ប្រទេស នា​រយៈពេល ៤០ ឆ្នាំ​កន្លងមកនេះ ។​

​លោក​ទៀ បាញ់ ក៏បាន​សំដែង​ការអបអរសាទរ​ដល់​ប្រទេស​ឡាវ​ផងដែរ ដែល​នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ាន​ក្នុង​ឆ្នាំ ២០១៦ ខាងមុខ ហើយ​ក្នុងនោះ​ក៏បាន​សំដែង​អបអរសាទរ​ចំពោះ​ប្រទេស​ឡាវ ដែល​បាន​បញ្ជូន​ផ្កាយរណប​ទៅ​តារាវិថី ដែល​នេះ​ជា​ជោគជ័យ​មួយ​របស់​ប្រទេស​ឡាវ និង​ប្រទេស​ក្នុង​តំបន់​ផងដែរ​៕​

ជោគ​ជ​យ័​រយៈពេល ៤០ ឆ្នាំ​របស់​ឡាវ មិនអាច​កាត់ផ្តាច់​បាន​ការជួយឧបត្ថម្ភ​ពី​កងទ័ព និង​ប្រជាជន​កម្ពុជា​

ជោគ​ជ​យ័​រយៈពេល ៤០ ឆ្នាំ​របស់​ឡាវ មិនអាច​កាត់ផ្តាច់​បាន​ការជួយឧបត្ថម្ភ​ពី​កងទ័ព និង​ប្រជាជន​កម្ពុជា​

ជោគ​ជ​យ័​រយៈពេល ៤០ ឆ្នាំ​របស់​ឡាវ មិនអាច​កាត់ផ្តាច់​បាន​ការជួយឧបត្ថម្ភ​ពី​កងទ័ព និង​ប្រជាជន​កម្ពុជា​