ធ្វើសិក្ខាសាលាដើម្បីវាយតម្លៃក្រុមជម្រើសជាតិ

ភ្នំពេញ:    ​ភ្នំពេញ​:​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​បានធ្វើ​សិក្ខាសាលា​ពេញ​មួយ ថ្ងៃទី​៤​ធ្នូ​ដើម្បី​ពិនិត្យមើល​ពី​លក្ខ​ខ័​ណ្ឌ​ និង វាយតម្លៃ​ដល់​ក្រុម​ជម្រើសជាតិ ។​

​    ​លោក​អ៊ុក សិទ្ធិ​ជាតិ​អគ្គនាយក​កីឡា​បាន​អញ្ជើញ​ចូលរួម​ក្នុង​សិក្ខាសាលា​ដ៏​សំខាន់​ នេះ ។ លោក​ប៉ុន សុខ​ប្រ​ធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​បាន​ឲ្យ​ដឹងថា​អ្នកចូលរួម​គឺជា ​មន្ត្រី អនុរក្ស និង ពេទ្យ​របស់​មជ្ឈមណ្ឌល​ជាតិ​ហ្វឹក​ហ្វឺ​ន​កីឡា ។​

​     ​លោក​អ៊ុក សិទ្ធិ​ជាតិ​បាន​បញ្ជាក់ថា​គោលនយោបាយ​អប់រំ​កាយ និង កីឡា​ត្រូវបាន​រាជរដ្ឋាភិបាល​អនុម័ត​តាំង​ពីថ្ងៃ​ទី​៧​វិច្ឆិកា​មកម្ល៉េះ ។​ក្នុងខណៈដែល​ក​រាជរ​ដ្ឋា​ភិ​បាល​យកចិត្តទុកដាក់​កាន់តែខ្លាំង​ក្នុង​វិស័យ ​កីឡា​នោះ​យើង​ជា​អ្នក​បច្ចេកទេស​ត្រូវតែ​ត្រួតពិនិត្យ​ឲ្យ​បាន​កាន់តែ​ ច្បាស់លាស់​ចំពោះ​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​-​គ្រូបង្វឹក​-​គ្រូ​ ជំនួយ​។​

​    ​ការកម្រិត​វិន័យ​សម្រាប់​កីឡាករ​គឺ​គោរព​ពេលវេលា មក​មុន​ពេលវេលា​ហ្វឹកហាត់​១៥​នាទី លទ្ធផល​សម្រេច​បាន ។ ចំពោះ​គ្រូបង្វឹក​ត្រូវមាន​ក្រមសីលធម៌​វិជ្ជាជីវៈ មាន​ឆន្ទៈ​ក្នុងការ​បង្ហាត់ មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​មក​ បង្ហាត់ គ្រូបង្វឹក គ្រូ​ជំនួយ​ត្រូវមាន​សម្លៀកបំពាក់​ត្រឹមត្រូវ ពេល​បង្ហាត់​មិនត្រូវ​អង្គុយ ឬ ដេក​នោះទេ ។​

​    ​គ្រូ​ត្រូវមាន​កិច្ច​តែងការ​ប្រចាំថ្ងៃ ជា​អ្នកដឹកនាំ​ការហ្វឹកហាត់​របស់​កីឡាករ មាន​សម្ភារៈ​ឧបទេស​សម្រាប់​ការ​ហ្វឹកហាត់ ។ ធ្វើ​របាយការណ៍​ហ្វឹកហាត់​ប្រចាំខែ​ជាលា​យ​ល័ក្ខណ៍​អក្សរ​ស្ដីពី​លទ្ធផល​ ហ្វឹកហាត់​របស់​អត្ត​ព​លិ​ក​ជូន​មក​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ។​

​     ​សិក្ខាសាលា​នេះ​ក៏​ពិភាក្សាគ្នា​លំ​អី​តទៅ​លើ​អត្ត​ច​រឹក ទៅលើ​វិន័យ និង សេចក្ដីថ្លៃថ្នូរ​របស់​កីឡាករ​-​កីឡាការិនី​ និង ភាព​ទទួលខុសត្រូវរ​បស់​គ្រូបង្វឹក ។ តួនាទី​របស់​អនុរក្ស​ក៏ត្រូវ​បាន​លើក​មក​ពិភាក្សាគ្នា​ដែរ ។​