គណៈរដ្ឋមន្ត្រី​នឹង​អនុម័ត​ប្លង់​មេ ទីក្រុង​ភ្នំពេញ អាទិត្យ​ក្រោយនេះ​

ភ្នំពេញ: លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​អះអាង​បញ្ជាក់ថា គណៈរដ្ឋមន្ត្រី​នឹងធ្វើ​ការអនុម័ត​ទៅលើ​ប្លង់​មេ Master plan សម្រាប់​ការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ទីក្រុង​ភ្នំពេញ នៅ​អាទិត្យ​ក្រោយនេះ​។​

​ក្នុងឱកាស​ដែល​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ស្ថាបនា​ស្ពាន​បឹង​តា​ម៉ា​ត និង​ស្ពាន​ប្រឡាយ​ហា ស្ថិតក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​៤ ធ្នូ​នេះ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងបន្តថា បញ្ហា​ដែល​បង្កើត​ឲ្យ​មាន​ស្ថាន​ភាពមិន​រៀបរយ​នៅក្នុង​រាជធានី​ភ្នំពេញ អាចទាក់ទង​ទៅនឹង​ប្លង់​មេ​នៅក្នុង​ទីក្រុង​មួយ​ដែល​មិនទាន់បាន​សិក្សា​ឲ្យ​បាន​ម៉ត់ចត់ ដែល​ទាមទារ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ខិតខំ​ជំរុញ​ឲ្យ​មាន​ប្លង់​មេនេះ​។​

​លោក ប៉ា សុជាតិ​វង្ស មានប្រសាសន៍​បន្ត​ឲ្យ​ដឹងថា ក្រោយពី​មាន​ប្លង់​មេសា​លា​រាជធានី​ភ្នំពេញ នឹងធ្វើ​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​បានល្អ មិនអាច​ធ្វើ​អ្វីៗ​តាមតែ​អារម្មណ៍​នោះទេ ប្លង់​មេ​ជា​ផែនទី​ចង្អុល​ទិស សម្រាប់​អ្នកជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ធ្វើការ​អនុវត្ត​ជា​បន្តៗ​ទៅតាម​អាណត្តិ​ទៅមុខទៀត​។​

គណៈរដ្ឋមន្ត្រី​នឹង​អនុម័ត​ប្លង់​មេ ទីក្រុង​ភ្នំពេញ អាទិត្យ​ក្រោយនេះ​