​ក្រសួង​អប់រំ រៀបចំ​បញ្ញត្តិ នៃ​ការធានា​គុណភាព​អប់រំ កម្រិត​ម​ត្តេ​យ្យ​សិក្សា និង​ចំណេះ​ទូទៅ នៅ​កម្ពុជា​

សៀមរាប: នា​ព្រឹក​ថ្ងៃទី​៤ ខែ ធ្នូ ឆ្នាំ ២០១៥ នៅ​ខេត្តសៀមរាប មាន​កិច្ចប្រជុំ​គណៈកម្មការ​ដឹកនាំ​កម្មវិធី ពង្រឹង​ប្រព័ន្ធ​ធានា​គុណភាព​អប់រំ​កម្រិត​ម​ត្តេ​យ្យ​សិក្សា និង​អប់រំ​ចំណេះ​ទូទៅ​នៅ​កម្ពុជា ដែល​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក​បណ្ឌិត ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​ដៃគូ​អភិវឌ្ឍ និង​ថ្នាក់ដឹកនាំ​ក្រសួង​ព្រមទាំង​ប្រធាន​អង្គភាព​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​លោក​បណ្ឌិត ហង់ ជួន ណា​រ៉ុ​ន បាន​មានប្រសាសន៍ថា ក្រសួង​អប់រំ យុវជន និង​កីឡា បានរៀបចំ​បញ្ញត្តិ​នៃ​ការធានា​គុណភាព​អប់រំ​កម្រិត​ម​ត្តេ​យ្យ​សិក្សា និង​ចំណេះ​ទូទៅ​នៅ​កម្ពុជា ក្នុង​គោលបំណង​កំណត់​អំពី​ភារកិច្ច និង​តួនាទី​របស់​អធិការ​សម្រាប់ធ្វើ​អធិការកិច្ច​នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ​មួយ​ដែល​អាច​ទទួលយកបាន​។

​លោក​បណ្ឌិត ហង់ ជួន ណា​រ៉ុ​ន បាន​បន្ថែមថា គុណភាព​អប់រំ ជា​កត្តា​ដ៏​សំខាន់​មួយ​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស ដើម្បី​រួមចំណែក​អភិវឌ្ឍ​សង្គមជាតិ​ទាំងមូល ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ និង​វិធានការ​កំណែទម្រង់​វិស័យ​អប់រំ យុវជន និង​កីឡា​៕​