ឧបករណ៍​រាង​​ដូច​​រ៉ូបូត​​ធ្វើ​ពី​មាស​និង​​គ្រាប់​ពេជ្រ ដាក់​ដេញ​ថ្លៃ​ពី​ជាង​១សែនដុល្លារ​


ឧបករណ៍​រាង​​ដូច​​រ៉ូបូត​​ធ្វើ​ពី​មាស​និង​​គ្រាប់​ពេជ្រ ដាក់​ដេញ​ថ្លៃ​ពី​ជាង​១សែនដុល្លារ​

ឧបករណ៍​​ម្យ៉ាង​ធ្វើ​ពី​មាស​ និង​​គ្រាប់​ពេជ្រ​បញ្ចូល​គ្នា រាង​ដូច​រ៉ូបូត​​​ដូច​ក្នុង​រឿង​ Star Wars ត្រូវ​​បាន​ធ្វើ​ឡើង​​​ជា​ពិសេស​សម្រាប់​ដាក់​លក់​ដេញ​ថ្លៃ​​​ក្នុង​អំឡុង​ខែ​ធ្នូ​នេះ ដែល​​​​​ផ្ដើម​ចេញ​ពី​តម្លៃ​ ១៣៥០០០​ដុល្លារ​សហរដ្ឋអាមេរិក។

 

ឧបករណ៍​រាង​​ដូច​​រ៉ូបូត​​ធ្វើ​ពី​មាស​និង​​គ្រាប់​ពេជ្រ ដាក់​ដេញ​ថ្លៃ​ពី​ជាង​១សែនដុល្លារ​
 

 
ក្រុម​ការងារ​​ផលិត​​​ផលិត​ផល​ប្រើ​ប្រាស់​​របស់​ក្រុមហ៊ុន​ Disney បាន​សហការ​ជា​មួយ​​ ហាង​លក់​គ្រឿង​អលង្ការ Kay Jewelers ផលិត​វត្ថុ​​​ខាង​លើ​នេះ​ឡើង ដោយ​ដាក់​​ឈ្មោះ BB-8 ។ ទម្ងន់ ១,៥ ផោន (​៦,៨ ​គីឡូក្រាម) វា​ត្រូវ​បាន​ផលិត​ឡើង​​ពី​មាស ​​១៨​ការ៉ាត់ និង​ដាំ​​គ្រាប់​ពេជ្រ ១៨​ការ៉ាត់​​ចំនួន​ ៨៦០​គ្រាប់។ BB-8 នឹង​​ត្រូវ​ដាក់​បង្ហាញ​​ និង​លក់​ដេញ​ថ្លៃ​​នៅ​ឯ​ពិព័រណ៍​​មួយ​ឈ្មោះ Force 4 Fashion នា​ទី​ក្រុង​ញ៉ូវយក អំឡុង​ខែ​ធ្នូ​នេះ។

 

ឧបករណ៍​រាង​​ដូច​​រ៉ូបូត​​ធ្វើ​ពី​មាស​និង​​គ្រាប់​ពេជ្រ ដាក់​ដេញ​ថ្លៃ​ពី​ជាង​១សែនដុល្លារ​
 

 
ចំពោះ​ថវិកា​ចំណេញ​ពី​ការ​លក់​​នឹង​ត្រូវ​ចូល​ជា​ជំនួយ​ដល់​មន្ទីរពេទ្យ St. Jude Children’s Research ក្នុង​រដ្ឋ Tennessee៕
 

 

ចុចអាន៖ រក​ឃើញ​លាមក​មនុស្ស​ផ្ទុក​​លោហៈ​ធាតុ​​​​មាស​​ មាន​​តម្លៃ​​រាប់​​លាន​​ដុល្លារ!

 
ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ glamour, ohgizmo​​​​​​​​