កក្រើក​ឡើង​វិញ​ហើយ​ចោរឆក់​នៅ​ ស្ទឹង​ត្រែង ! ​និស្សិត​ស្រី​ម្នាក់​ត្រូវ​ចោរ​ឆក់​កាបូបដួល​បោក​ក្បាល​របួស​ធ្ងន់

ខេត្តស្ទឹងត្រែង ​៖ ក្រោយ​ការ​បង្ក្រាប​ពី​សមត្ថកិច្ច​ និង​មានការ​ស្ងប់ស្ងាត់​មួយ​រយៈ​កន្លង​មក​នៅ​ ក្រុង​-ខេត្ត ស្ទឹងត្រែង​បាន​នឹង​កំពុង​ កក្រើក​​នូវ​សកម្មភាព​ ឆក់​កាបូប​ និង​កាច់​សោ.កម៉ូតូ​ជា​ថ្មី​ឡើង​វិញ​ហើយ​។

ជាក់ស្តែង​ កាលពី​វេលា​ម៉ោងជាង​៧​យប់​ ថ្ងៃ​ទី​៣​ ធ្នូ​ ២០១៥​ នារី​និ​សិ្សត​ពេទ្យ​ម្នាក់​ត្រូវ​ ក្រុម​ជនសង្ស័យ​ ជិះ​ម៉ូតូ​មួយ​គ្រឿង​ឆក់​កាបូប​ ​ខណៈ​កំពុង​ជិះ​ម៉ូតូ​បណ្តាល​ ឲ្យ​ដួល​បោកក្បាល​នៅ​នឹង​ ថ្នល​់របួសធ្ងន់ ស្ថិត​នៅ​ភូមិ​លើ សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹង​ត្រែង​។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា​ នារី​និ​សិ​ត្ស​ពេទ្យ​ម្នាក់​នោះ​មាន ឈ្មោះ​អូន​ ឈុ​ន​គ្រី អាយុ២៤​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ភូមិ​ព្រះ​រំកិល ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បាន​មក​ស្នាក់​នៅ​បណ្តោះ អាសន្ន​នៅ​ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹង​ត្រែង​ ដើម្បី​សិក្សា​ជំនាញពេទ្យ​ នៅ​សាលា​ពេទ្យ​ភូមិភាគ​១​។​

ប្រភព​ដដែល​នៅ​ មុន​កើតហេតុ​នាង​បាន​ជិះ​ម៉ូតូ​ផ្ទាល់ខ្លួនពី​ផ្ទះ​ស្នាក់​នៅ​ក្នុង​គោលបំណង​ មក​ផ្សារ​ស្ទឹង​ត្រែង ​តែ​ខណៈ​ដល់​ ចំណុច​កើត​ហេ​ត​ខាងលើ​ ស្រាប់តែ​មាន​ជនសង្ស័យ​ ជិះ​ម៉ូតូ​មួយ​គ្រឿង​ឆក់​កាបូប ស្ពាយ​របស់​នាង​ធ្វើ​ឲ្យ​ដួល​បោក​ក្បាល​ ទៅ​នឹង​ថ្នល់​បណ្តាល​ឲ្យ​ ហូរ​ឈាម​តាម​ត្រចៀក​ និង​បែកក្បាល​រង​របួសធ្ងន់​។

ប្រភព​ដដែល​បន្ត​ថា​ ស្ថិត​ក្នុង​ហេតុ​ការណ៍​នោះ​មិន​មាន​សមត្ថកិច្ច​រូប​ណា​ម្នាក់​ចុះ​ទៅ​ អន្តរាគមន៍​ឡើយ​ ហើយ​នារី​រង​គ្រោះ​ម្នាក់​នោះ​ ត្រូវ​បាន​អ្នក​ធ្វើ​ដំណើរ​ទេសចរ​​បញ្ជូន​ទៅ​ កាន់មន្ទីរពេទ្យ​ទាំង​ មិន​ស្គាល់​ភូមិសាស្ត្រ​​​ក្នុង​ខេត្តស្ទឹងត្រែង​ នោះ​ផង​។

​បច្ចុប្បន្ន​នារី​ជា​និ​ស្សិតពេទ្យ​នោះ​កំពុង​ស្ថិត​ក្នុង​ការ​តាមដាន​របួស​ដោយសារ​តែ​ត្រចៀក​ របស់​នាង​ហូ​រ ឈាម​មិន​ទាន់​បាត់​ នៅឡើយ​៕

កក្រើក​ឡើង​វិញ​ហើយ​ចោរឆក់​នៅ​ ស្ទឹង​ត្រែង ! ​និស្សិត​ស្រី​ម្នាក់​ត្រូវ​ចោរ​ឆក់​កាបូបដួល​បោក​ក្បាល​របួស​ធ្ងន់

កក្រើក​ឡើង​វិញ​ហើយ​ចោរឆក់​នៅ​ ស្ទឹង​ត្រែង ! ​និស្សិត​ស្រី​ម្នាក់​ត្រូវ​ចោរ​ឆក់​កាបូបដួល​បោក​ក្បាល​របួស​ធ្ងន់
កក្រើក​ឡើង​វិញ​ហើយ​ចោរឆក់​នៅ​ ស្ទឹង​ត្រែង ! ​និស្សិត​ស្រី​ម្នាក់​ត្រូវ​ចោរ​ឆក់​កាបូបដួល​បោក​ក្បាល​របួស​ធ្ងន់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត