ជនមិនស្គាល់មុខ២នាក់ បានចូលវាយ ស្រី្ត២នាក់ ដល់ក្នុងផ្ទះ សង្ស័យរឿងគំនុំ

ត្បូងឃ្មុំ៖ ជនរងគ្រោះជាស្ត្រី២នាក់ បានរងរបួសដោយ មានជនមិនស្គាល់មុខ២នាក់ បានចូលទៅវាយតប់ ដល់ក្នុងផ្ទះ ដោយមិនដឹងពីមូលហេតុ ពិតប្រាកដ ក្រោយពីធ្វើសកម្មភាព ជនល្មើសបានចាកចេញទៅបាត់ ដោយមិនមាន យកទ្រព្យសម្បត្តិអ្វីទេ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង៤និង១០នាទី រសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុច ផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិសំពៅផុសថ្មី ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ ម្នាក់ឈ្មោះ ពាង ស្រីអូន ហៅឡី អាយុ២៩ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ឡេង ស្រី អាយុ៤៥ឆ្នាំ។

តាមមន្ត្រីនគរបាលដដែលឲ្យដឹងបន្តថា នៅម៉ោងកើតហេតុនោះ មានជនមិនស្គាល់មុខយ៉ាងច្រើន ២នាក់ បានធ្វើ សកម្មភាពវាយតប់ទាត់ធាក់ និងប្រើឧបករណ៍ម្ជុលសារ៉ាងពេទ្យ ទៅលើជនរងគ្រោះទាំង២នាក់ ខាងលើបណ្តាល ឲ្យរងរបួស ។

តាមការបំភ្លឺរបស់ស្ត្រីរងគ្រោះ ឈ្មោះ ពាង ស្រីអូនថា ជនដែលធ្វើសកម្មភាពវាយនិង ចាក់គាត់ដោយម្ជុលគឺជា មនុស្សស្រី  ។ ស្ត្រីរងគ្រោះបន្តថា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ គាត់ធ្លាប់មានទំនាស់ពាក្យសម្តី ជាមួយស្ត្រីម្នាក់ ជាប្រពន្ធទាហានថ្នល់ទទឹង ។ ចំណែកស្ត្រីរងគ្រោះឈ្មោះ ឡេង ស្រី ថាជនដែលវាយ គាត់ជាមនុស្សប្រុស បានចូលវាយ និងចងគាត់ដល់ក្នុងបន្ទប់តែម្តង ក្នុងខណៈដែលគាត់ កំពុងដេកតែម្នាក់ឯង ។ ហើយជនល្មើស ក្រោយពីធ្វើសកម្មភាព មិនបានយកទ្រព្យសម្បត្តិអ្វីទេ។

ទាក់ទិនករណីហឹង្សា ដោយចេតនាខាងលើនោះ សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាល ស្រុកត្បូងឃ្មុំ បាននិងកំពុងធ្វើការស៊ើបអង្កេត ៕

ជនមិនស្គាល់មុខ២នាក់ បានចូលវាយ ស្រី្ត២នាក់ ដល់ក្នុងផ្ទះ សង្ស័យរឿងគំនុំ
ជនមិនស្គាល់មុខ២នាក់ បានចូលវាយ ស្រី្ត២នាក់ ដល់ក្នុងផ្ទះ សង្ស័យរឿងគំនុំ
ជនមិនស្គាល់មុខ២នាក់ បានចូលវាយ ស្រី្ត២នាក់ ដល់ក្នុងផ្ទះ សង្ស័យរឿងគំនុំ
ជនមិនស្គាល់មុខ២នាក់ បានចូលវាយ ស្រី្ត២នាក់ ដល់ក្នុងផ្ទះ សង្ស័យរឿងគំនុំ
ជនមិនស្គាល់មុខ២នាក់ បានចូលវាយ ស្រី្ត២នាក់ ដល់ក្នុងផ្ទះ សង្ស័យរឿងគំនុំ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត