​អាកា​រៈទាំង​៥​ដែល​អាច​បញ្ជាក់​ថា​អ្នក​ប្រហែល​ជា​ជិត​សម្រាលកូន​

​អាកា​រៈទាំង​៥​ដែល​អាច​បញ្ជាក់​ថា​អ្នក​ប្រហែល​ជា​ជិត​សម្រាលកូន​

​នៅពេល​ដែល​អ្នក​ជិត​កើតកូន ឬ​កូន​ជិត​ចេញមកក្រៅ វា​នឹង​បង្ហាញ​អាការៈ​មួយចំនួន​ប្រាប់​អ្នក ដូចនេះ​តើ​មាន​អាការៈ​អ្វី​ខ្លះ​ទៅ​?

​ពោះ​អ្នកនឹង​ប្តូរ​ទ្រង់ទ្រាយ​
នៅពេល​ដែល​អ្នក​ជិត​កើត នោះ​កូន​នឹង​ចាប់ផ្តើម​ប្តូរ​ទីកន្លែង​ដែល​គេ​ស្នាក់នៅ ដូចនេះ​ពោះ​អ្នកនឹង​ប្រែប្រួល​រូបរាង វា​នឹង​រាង​ធ្លាក់​ចុះ​ក្រោម​បន្តិច​។​

មាន​អារម្មណ៍​ឈឺ​
នៅពេល​ដែល​កូន​ផ្លាស់ប្តូរ​កន្លែង នោះ​អ្នក​នឹងមាន​អារម្មណ៍​រាង​ឈឺ​ផ្នែក​ខាងក្រោម ដោយសារ​តែ​កូនសង្កត់​ត្រូវ ហើយ​នៅពេល​ដែល​អ្នកមាន​អារម្មណ៍​ថា​ពោះ​រាង​ធ្លាក់ អ្នក​មិន​ត្រូវ​យួរ​របស់​ធ្ងន់ៗ​នោះទេ ត្រូវតែ​សម្រាក​ឱ្យបាន​ច្រើន​។​

នោម​ច្រើន​
កន្លែង​ដែល​ផ្ទុក​នោម​គឺ​ស្ថិត​នៅក្រោម​ពោះ ហើយ​នៅ​មុខ​ស្បូន ដូចនេះ​នៅពេលដែល​កូន​ផ្លាស់​ទី​មក​ខាងក្រោម វា​នឹង​ធ្វើឱ្យ​អ្នក​នោម​ច្រើន​។​

ដកដង្ហើម​ស្រួល បរិភោគ​ច្រើន​
ដោយសារ​តែ​កូន​ផ្លាស់​មក​នៅ​ផ្នែក​ក្រោម នោះ​វា​នឹង​ធ្វើឱ្យ​សួត បេះដូង និង​ក្រពះ​អ្នក​អាច​ដំណើរការ​បាន​ល្អ​វិញ ដោយសារ​តែ​វា​នៅ​ផ្នែក​រាង​លើ ដូចនេះ​អ្នកនឹង​អាច​ដកដង្ហើម​បាន​ស្រួល ហើយ​ថែមទាំង​អាច​បរិភោគបាន​ច្រើន​ទៀតផង​។​

ស្បូន​រីក​ធំ​
នៅពេល​ដែល​អ្នក​ជិត​កើតកូន ស្បូន​អ្នកនឹង​រីក​ធំ​ជាង​មុន ហើយ​កូន​នឹង​ចាប់ផ្តើម​បង្វិល​ក្បាល​ចុះមក​ក្រោម នោះ​អ្នកនឹង​កៀក​សម្រាលកូន​ហើយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។