​សំបក​ក្រូច​មាន​អត្ថប្រយោជន៍​ដល់​ម្លឹង​!

​សំបក​ក្រូច​មាន​អត្ថប្រយោជន៍​ដល់​ម្លឹង​!

​ទឹកតែ​សំបក​ក្រូច​ពិតជា​មាន​អត្ថប្រយោជន៍​ចំពោះ​អ្នក​រាល់គ្នា​ណាស់ វា​មិន​ត្រឹមតែ​អាច​ជម្រះ​សម្រាម​ចេញពី​ពោះវៀន​អ្នក​ទេ ថែម​ទាំង​អាច​ធ្វើឱ្យ​អ្នក​ស្រក​ទម្ងន់​បាន​ទៀត​ផង ប៉ុន្តែ​ក្រៅពី​ផឹក​តែ​នេះ អ្នក​គួរតែ​គួបផ្សំ​ជាមួយ​ការ​ហាត់ប្រាណ និង​បរិមាណ​អាហារ​ដែល​អ្នក​បរិភោគ​រាល់ថ្ងៃ ទើប​អ្នក​អាច​ស្រ​កបាន​។ ដូចនេះ​តើ​មាន​វិធី​ណា​ក្នុង​ការធ្វើ​តែ​នេះ​ទៅ​?

​គ្រឿងផ្សំ ៖ ដំបូង​អ្នក​ត្រូវតែ​យក​ក្រូចឆ្មារ​ទៅ​លាង​សម្អាត​ទាំងមូល រួច​ហា​លវា​ឱ្យ​ស្ងួត បន្ទាប់មក​យក​វា​ទៅ​ត្រាំ​ក្នុង​Sodium Bicarbonate​ចំនួន​២​នាទី រួច​ត្រូវ​លាង​ទឹក​ឱ្យ​ស្អាត​ម្តង​ទៀត​បន្ទាប់​ពី​ត្រាំ​រួច ដើម្បី​ឱ្យ​គីមី​ទាំងអស់​ចេញមកក្រៅ​ឱ្យអស់ រួច​ទើប​យក​កាំបិត​ចិត​យកតែ​សំបក​បៃតង ដោយ​មិន​ត្រូវ​ចិត​ដោយ​ផ្នែក​ស​ខាងក្នុង​ឡើយ ប្រសិន​ជា​អ្នក​ចិត​ច្រើនពេក អ្នក​អាច​ដាក់​វា​ក្នុង​ថង់​ប្លា​ស្ទិច បន្ទាប់មក​យក​វា​ទៅ​ដាក់​នៅក្នុង​ទូរ​ទឹកកក​នៅ​កន្លែង​ដែល​ក​កបាន​ដើម្បី​រក្សា​វា​ទុក​កុំឱ្យ​ខូច​។​

វិធី​ទទួលទាន ៖ មិន​ថា​សំបក​ក្រូច​ស្រស់ ឬ​សំបក​ក្រូច​ដែល​ក្លាសេ​នោះទេ អ្នក​ត្រូវ​តែ​ឆុង​វា​ចោល​ជា​មុន​សិន មានន័យ​ថា​នៅពេល​ដែល​អ្នក​យក​មក​ឆុង​ទឹក​ក្តៅ​លើកទី​១ អ្នក​មិន​ត្រូវ​ផឹក​ទេ ត្រូវ​ចាក់ចោល បន្ទាប់មក​ទើប​ឆុង​លើក​ទី​២ ទើប​អ្នក​អាច​ផឹក​បាន ហើយ​មិន​ត្រូវ​ប្រើ​កែវ​ជ័រ​នោះទេ ត្រូវតែ​ប្រើ​កែវ​កញ្ចក់ ទើប​មិន​ប៉ះពាល់​សុខភាព​អ្នក​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។