ម្រាមដៃ​អាច​ព្យាបាល​ជំងឺ​អ្នក​ដោយ​មិន​ដឹង​ខ្លួន​

ម្រាមដៃ​អាច​ព្យាបាល​ជំងឺ​អ្នក​ដោយ​មិន​ដឹង​ខ្លួន​

​មាន​ជំងឺ​ខ្លះ​មិន​ចាំបាច់​ប្រើ​ថ្នាំ​ក៏​អាច​ព្យាបាល​បាន​ដែរ ឱ្យតែ​អ្នកដឹង​ច្បាស់​ពី​វិធី​ទាំងនោះ នោះ​អ្នកនឹង​អាច​ព្យាបាល​វា​យ៉ាង​ស្រួល​ដោយ​គ្រាន់តែ​ប្រើ​ម្រាមដៃ​អ្នក​ប៉ុណ្ណោះ​។ តើ​ម្រាមដៃ​ពិតជា​មាន​ប្រយោជន៍​ដល់​ម្លឹង​ផង​?

មេដៃ​
មេដៃ​គឺជា​ដៃ​ដែល​នៅ​មុខ​គេ ហើយក៏​ជា​ដៃ​ដែល​មាន​សម្ពាធ​ខ្លាំងជាងគេ ហើយ​វា​ក៏​ទាក់ទង​ជាមួយ​អារម្មណ៍​អ្នក​ដែរ ដូចនេះ​នៅពេល​ដែល​អ្នក​មាន​ទឹក​ចិត្ត​ធ្លាក់ចុះ ឬ​ឈឺ​ក្បាល អ្នក​អាច​ម៉ាស្សា​មេដៃ​អ្នក​បាន ដោយ​ម៉ាស្សា​ថ្ម​មៗ​រយៈពេល​៣​ទៅ​៥​នាទី នោះ​វា​នឹង​អាចជួយ​កាត់បន្ថយ​សម្ពាធ​អ្នក​បាន​ហើយ​។​

ចង្អុ​រដៃ​
ចង្អុ​រដៃ​ទាក់ទង​នឹង​អារម្មណ៍​ភ័យ​ខ្លាច​របស់​អ្នក ឬ​អារម្មណ៍​នឿយហត់ ហើយ​ក៏​ទាក់ទង​នឹង​ក្រលៀន​អ្នក​ដែរ ដូចនេះ​អ្នក​ដែល​មាន​ជំងឺ​ក្រលៀន​អាច​ម៉ា​ស្សា​ចង្អុរដៃរ​បស់អ្នកបា​ន ឬ​អ្នក​ដែល​មាន​អា​ការៈឈឺ​សាច់ដុំ​ក៏​អាច​ម៉ាស្សា​វា​បានដែរ នោះ​វា​នឹង​អាចជួយ​កាត់បន្ថយ​អា​ការៈឈឺ​របស់​អ្នក​បាន​។​

ដៃ​កណ្តាល​
ប្រសិន​ជា​អ្នក​មាន​អារម្មណ៍​ថា​នឿយហត់​ខ្លាំង អ្នក​អាច​ម៉ាស្សា​ដៃ​កណ្តាល​បាន ហើយ​បើ​អ្នក​តែងតែ​ម៉ាស្សា​ដៃ​កណ្តាល​នេះ វា​នឹង​ជួយ​ថ្លើម​អ្នក​ឱ្យ​មាន​សុខភាព​ល្អ ជួយ​បញ្ចុះ​សម្ពាធ​ឈាម និង​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ធូរស្រាល​ជា​មិន​ខាន​។​

ដៃ​នាង​
នៅពេល​ដែល​អ្នកធ្វើការ​ម៉ាស្សា​ដៃ​នេះ នោះ​វា​នឹង​ជួយ​អ្នក​ឱ្យ​ងាយស្រួល​រំលាយ​អាហារ និង​ធ្វើឱ្យ​អ្នក​ដកដង្ហើម​ស្រួល ដូចនេះ​នៅពេល​ដែល​អ្នក​ម៉ាស្សា អ្នក​ត្រូវ​តែ​រក្សា​ភាពស្ងប់ស្ងាត់ និង​ដកដង្ហើម​ឱ្យ​ស្រួល​។​

កូនដៃ​
នៅពេល​ដែល​អ្នក​មិន​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង ហើយ​តែងតែ​យកគំនិត​អ្នកដទៃ​មក​ដាក់​លើ​ខ្លួន​ឯង​រហូត នោះ​អ្នក​អាច​ម៉ាស្សា​ដៃ​នេះ​បាន នោះ​វា​នឹង​អាច​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ស្រស់​ស្រាយ មាន​ខួរក្បាល​ជ្រះ​ស្រលះ ហើយ​រឿង​ដែល​ធ្វើឱ្យ​អ្នក​ឈឺក្បាល​នឹង​បាត់​ទាំង​អស់​ពី​អារម្មណ៍​អ្នក​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។