មើល Criss Angel លេង​សៀក​មួយ​ក្បាច់​បោក​អ្នក​មើល​ភ័យ​ញ័រ​ខ្លួន​


មើល Criss Angel លេង​សៀក​មួយ​ក្បាច់​បោក​អ្នក​មើល​ភ័យ​ញ័រ​ខ្លួន​

Criss Angel គឺ​ជា​ស្ដេច​សៀក​ល្បី​ឈ្មោះ​ម្នាក់​របស់​សហរដ្ឋ​អាមេរិក។ បុរស​វ័យ​​៤៧​ឆ្នាំ​ម្នាក់​នេះ​ធ្លាប់​ចេញ​សម្ដែង​សៀក​តាម​ផ្លូវ​ធ្វើ​ឲ្យ​មនុស្សម្នា​បើកភ្នែក​ធំ​ៗ​ និង​កោតសរសើរ ដោយ​សារ​បច្ចេកទេស​សម្ដែង​​សៀក​ដ៏​អស្ចារ្យ​របស់​គេ។

 

ឥលូវ​ក្រឡេក​ទៅ​មើល Criss ​សម្ដែង​សៀក​កាត់​ក្បាល​​​មួយ​ក្បាច់​ធ្វើ​ជា​ខុស​បច្ចេកទេស ធ្វើ​ឲ្យ​អ្នក​ទស្សនា​ទី​នោះ​ផ្ទាល់​ភ័យ​មិន​ស្ទើរ។ ដំបូង​ Criss Angel បាន​ជ្រើសរើស​បុរស​ម្នាក់​ដែល​ជា​ទស្សនិកជន​​មក​សម្ដែង​ជាមួយ។ បន្ទាប់​មក​ទៀត គេ​ឲ្យ​បុរស​ម្នាក់​នោះ​ដេក​ផ្កាប់​មុខ​ ហើយ​ឲ្យ​ស្ត្រី​​​៣​នាក់​ទម្លាក់​កាំបិត​។ គ្រាន់​តែ​កាំបិត​ធ្លាក់​លើ​ក​ភ្លាម​ បុរស​ម្នាក់​នោះ​បាន​ព្រោះ​ឈាម​ចេញ​តាម​មាត់​ ធ្វើ​ឲ្យ​អ្នក​មើល​នៅ​ទៅ​នោះ​ភ័យ​អស់​ព្រលឹង។ តែ​តាម​ការ​ពិត​នេះ​គ្រាន់​តែ​ជា​ការ​សម្ដែង​ពញ្ញាក់​អារម្មណ៍​របស់​ Criss Angelសោះ៕

 

ខាង​ក្រោម​ជា​ការ​សម្ដែង​របស់ Criss Angel៖

 

 

 

ចុចអាន៖ក្មេងប្រុស​បាត់​យំ​មួយ​រំពេច​ក្រោយ​ពេល​មើល​បទ “Hello” របស់ Adele

 

ដោយ៖ ហេង សុធារិទ្ធិ
ប្រភព៖ youtube​​​​​