ជនបរទេស​រស់នៅ និង​ធ្វើការ​ខុសច្បាប់​១៦​នាក់​ត្រូវបាន​បណ្តេញ​ចេញ​

​រាជធានី​ភ្នំពេញ​៖​ជនបរទេស​ចំនួន​១៦​នាក់​រស់នៅ និង​ធ្វើការ​ខុសច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវបាន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥​នេះ ធ្វើការ​បណ្តេញចេញ ក្រោយ​ចាប់ខ្លួន​ជា​បន្តបន្ទាប់​នៅតាម​រាជធានី​ភ្នំពេញ ខេត្ត​។​

​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សិឡា បាន​បញ្ជាក់ថា ជនបរទេស​ទាំង​១៦​នាក់ ស្រី ០២​នាក់ ក្នុងនោះ​មាន​ជនជាតិ​វៀតណាម​១៤​នាក់ ស្រី​០២​នាក់ ជនជាតិ​កាំ​មេ​រូ​ន​ម្នាក់ និង​បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ បាន​បញ្ជាក់ថា ជនបរទេស​ទាំងនេះ ត្រូវបាន​ឃាត់ខ្លួន មកពី​សង្កាត់​ផ្សា​ដើម​គរ ខណ្ឌទួលគោក ខេត្ត​ព្រះ​សី ហ​នុ និង ខេត្តកំពត​។​

​គួរ​បញ្ជាក់ថា ជនបរទេស​ទាំងនោះ​ត្រូវបាន​បណ្តេញចេញ​តាម​ច្រកទ្វារ​អន្តរជាតិ ក្អម​សំណ និង ច្រកទ្វារ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​៕

ជនបរទេស​រស់នៅ និង​ធ្វើការ​ខុសច្បាប់​១៦​នាក់​ត្រូវបាន​បណ្តេញ​ចេញ​