លោក ប្រិ​ន សា​វិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​សៀមរាប​បើកដៃ​អោយ​បទល្មើស​អួន​យុំា​ង​កាវ​ឈិ​ប នៅ​តំបន់​ស្នូល​បឹង​ទន្លេសាប​ក្នុង​ព្រែក​អភិរក្ស​ស្រុក​សូត្រ​និគម

​ខេត្តសៀមរាប​៖​រដូវ​បិទ និង​បើក​នេសាទ​ធ្វើ​អាជីវកម្ម​នេសាទ​ទឹកសាប​ឆ្នាំ​២០១៥​សកម្មភាព​បទល្មើស​នេសាទ​យ៉ាង​អនាធិបតេយ្យ​នៅ​ដែន​នេសាទ​ទឹកសាប​ដែល​ស្ថិតនៅ​ខាងជើង​ខ្សែស្រប​ទន្លេចតុមុខ​ក៏ដូចជា​ដែន​នេសាទ​ទឹកសាប​ដែល​ស្ថិតនៅ​ខាងត្បូង​ខ្សែស្រប​ទន្លេចតុមុខ​ផងដែរ​។​

​ថ្មីៗ​នេះ​ប្រជា​នេសាទ​រស់នៅ​ឃុំ​ដំ​ដែក​បាន​ប្រាប់​កាសែត​ចលនា​សង្គម​យើង​ថា​ពួកគេ​បាន​តេ​ទូរ​ស័​ព្ធ​ទៅប្រាប់​លោក​ហោ​ឡា​នាយ​សង្កាត់រដ្ឋបាល​ជល​ផល​ដំ​ដែក​និង​លោកនាយ​ផ្នែក ​រឹម ​សំអុន ​ផ្នែក​រដ្ឋបាល​ជលផល​ដំ​ដែក​អំពី​បទល្មើស​ជនជាតិ​វៀតណាម​នេសាទ​ល្មើសច្បាប់​ជលផល​ប្រើ​ឧ​បករ​ណ៍​ឈិ​ប​យន្ត​ដោយ​កំលាំង​ម៉ាស៊ីន​ជាច្រើន​សេះ​ក្នុង​ឆ្នាំ​២០១៥​ក្នុង​មួយ​ក្បាលទូក​ត្រូវ​បង់ប្រាក់​ទៅអោយ​នាយ​សង្កាត់​ឈ្មោះ​លោក ​ហោ​ ឡា​ ជាច្រើន​លាន​ទើប​រុញ​ឈិ​ប​យន្ត​ចាប់​ត្រី​បាន​នា​រដូវ​បិទ ​និង​បើក​នេសាទ​បាន​។​

​អួន​យុំាង​កាវ​ឈិ​ប​យន្ត​បើ​ធ្វើ​សកម្មភាព​ចាប់យក​ត្រី​១​ក្បាលទូក​បង់ប្រាក់​ជាច្រើន​លាន​ក្នុង​មួយថ្ងៃ​អោយទៅ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​មាន​ស្នាក់​ការការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​នៅ​ទីនោះ ដោយមាន​ការឃុបឃិត​ពី​លោកនាយ​ខណ្ឌ​ឈ្មោះ ប្រិ​ន សា​វិ​ន គ្រប់គ្រង​ផ្នែក​សង្កាត់រដ្ឋបាល​ជលផល​ដំ​ដែក​ឈ្មោះ ហោ ឡា​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ទទួល​សំណូក​បិទ​ភ្នែក​បើកដៃ​ឲ្យ​នាយ​សង្កាត់រដ្ឋបាល​ជល​ផល​ផ្ដល់ឱកាស​ឲ្យ​ធ្វើ​សកម្មភាព​បទល្មើស​នេសាទ​អូស​អួន​រុញ​ឈិ​ប​យន្ត​រុញ​ដល់​បាទដី​ទន្លេ​ដោយ​ទាំង​ល្បប់​ភក់​ដែល​ធ្វើ​នាំមក​នូវ​ការបំផ្លាញ​មច្ឆជាតិ​ធនធាន​ជលផល​ប្រព័ន្ធ​អេកូឡូស៊ី​បង្ក​គ្រោះថ្នាក់​ដល់​វ៉ា​រី​សត្វ​និង​វ៉ា​រី​រុក្ខជាតិ​យ៉ាងធ្ងន់ធ្ង​នៅ​ចំណុច​១​មាត់​ខ្លា​២​កោះដាច់​៣​ជ្រោ​យស​៤​ពាម​ប្រឡាយ​ឃ្លាំង​ក្នុង​ដែន​អាណាចក្រ​គ្រប់គ្រង​ដោយ​លោក ​រឹម ​សំអុន​ នាយផ្នែក​ជលផល​ថ្លើមពាសមេឃ​យក​ច្បាប់​ស្ដីពី​ជលផល​ទ្រាប់​គូថ​អង្គុយ​មិន​ស្ដាប់​បទបញ្ជា​ថ្នាក់លើ​ដឹកនាំ​ផ្គើន​នឹង​អនុសាសន៍​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ពាក់ព័ន្ធ​ការរិះគន់​នេះ​សារព័ត៌មាន​ភ្នំពេញ​ដេលី​បាន​ព្យាយាម​ទូរ​ស័​ព្ធ​ទំនាក់ទំនង​ទៅ​លោក ប្រិ​ន សា​វិ​ន​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​សៀមរាប​តាម​ទូរស័ព្ទ ប៉ុន្តែ​លោកនាយ​ខណ្ឌ​រូបនេះ​បាន​ឆ្លើយថា អត់​ស្រួលខ្លួន​រួច​បិទ​មិនអាច​ទាក់ទង​បាន​។​

​ដោយឡែក​លោក ហោ ឡា នាយ​សង្កាត់​បាន​ឆ្លើយថា កន្លែង​ដែនដី​របស់គាត់​ពុំមាន​បទល្មើស​នោះទេ​។​លោកនាយ​សង្កាត់​រូបនោះ​ឆ្លើយ​ដោយ​ខ្លី​ថា​អ្នកកាសែត​មក​ដឹង​តែ​អោយ​លុយ​៤០០០០​រៀល​ចង់​ចុះផ្សាយ​ពីអ្វី​ក៏​ចុះផ្សាយ​ទៅ​៕