ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ជាក្រុមហ៊ុនខ្មែរ ដំបូងគេបង្អស់ ដែលធ្វើដំណើរ ពីទីក្រុងអង្គរសៀបរាប ទៅកាន់ក្រុងបាងកកប្រទេសថៃ ដោយផ្ទាល់

ភ្នំពេញៈ បន្ទាប់ពីបានវិយោគប្រាក់ ចំនួន២លានដុល្លា បន្ថែមទៀតមក ក្រុមហ៊ុនវីរៈប៊ុនថាំ អេចប្រេសទេសចរណ៍ និងដឹកអ្នកដំណើរ បានទទួលកូតា ឆ្លងចូលប្រទេសថៃ តាមច្រកព្រំដែន ប៉ោយប៉ែត-អារញ្ញប្រាថេត ពីក្រសួងសារធារណៈការណ៍ និងដឹកជញ្ជូន ក្នុងគោលបំណង ផ្តល់សេវាកម្មដឹក អ្នកដំណើរប្រកប ដោយសុវត្ថិភាព និងភាពងាយស្រួលក្នុងការធ្វើដំណើរ ឆ្លងប្រទេស។ សូមរំលឹកផងដែរថា នេះជាក្រុមហ៊ុនខ្មែរលើកដំបូង ហើយដែលទទួលបាន សិទ្ធិគ្រប់គ្រាន់ ក្នុងការដឹកជញ្ជូន អ្នកដំណើរពី ទីក្រុងទេសចរណ៍ អង្គរសៀមរាប ទៅកាន់ទីក្រុងបាងកក នាប្រទេសថៃដោយផ្ទាល់ ដោយពុំចាំបាច់សាងរថយន្តក្រុង នៅច្រកព្រំដែនឡើយ។

ក្រុមហ៊ុនវីរៈប៊ុនថាំ អេចប្រេសទេសចរណ៍ និងដឹកអ្នកដំណើរ នឹងចាប់ផ្តើមដំណើរការ ជាផ្លូវការនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៥នេះតទៅ ដោយចេញដំណើរពីទីក្រុងទេសចរណ៍អង្គរ សៀមរាប ទៅកាន់ទីក្រុងបាងកក នៅវេលាម៉ោង ០៨.៤៥នាទីព្រឹក និងចេញពីទីក្រុងបាងកក មកកាន់ទីក្រុងអង្គរ សៀបរាប នៅវេលាម៉ោង ០៩.០០ ព្រឹក ជារៀងរាល់ថ្ងៃ ដោយលោកអ្នកគ្រាន់តែចំណាយពេលប្រមាណ ០៩ ម៉ោង ៣០នាទីប៉ុណ្ណោះ។  រថយន្តក្រុងរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ អេចប្រេស គឺមានកៅអីសាឡុង ធំទូលាយ អាចបត់បែនបានយ៉ាងស្រួល ជាពិសេសក្រុមហ៊ុន មានបុគ្គលិកចាំរៀបចំបំពេញ សំណុំបែបបទ ឯកសារឆ្លងដែនបានយ៉ាងលឿន និងមានទំនុកចិត្តខ្ពស់។

បន្ថែមពីលើការធ្វើដំណើរ ក្រុមហ៊ុនបានផ្តល់ ជូននូវអាហារសម្រន់ មួយពេល និងទឹកពិសារបរិសុទ្ធ ដល់អ្នកដំណើរ ជាពិសេសលោកអ្នក នឹងទទួលបាន ភាពរីករាយក្នុងការប្រើប្រាស់ អ៊ីនធឹណេតដោយសេរី  និងមានកន្លែងសម្រាប់សាកថ្មទូរស័ព្ទ ឬឧបរករណ៍អេឡិចត្រូនិច ផ្សេងៗទៀត។ ដើម្បីធានាសុវត្ថិភាព ក្នុងការធ្វើដំណើរ ក្រុមហ៊ុនបានសម្រិតសម្រាំង អ្នកបើកបរដែលមាន បទពិសោធន៍ខ្ពស់ ក្នុងការបើកបរឆ្លងប្រទេស ជាពិសេសក្រុមហ៊ុនបានទិញធានារ៉ាប់រង សម្រាប់អ្នកដំណើរទាំងក្នុងស្រុក និងក្នុងប្រទេសថៃផងដែរ។

សូមទំនាក់ទំនង សាខាការិយាល័យ របស់ក្រុមហ៊ុនដែមានអាស័យដ្ឋាន ដូចខាងក្រោម៖

សាខាខេត្តសៀមរាប៖ ផ្ទះលេខ២៤៩ ជាប់រង្វល់មូលនាគព័ន្ធ ផ្សារចាស់ ផ្លូវស៊ីវុត្ថា សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។ លេខទូស័ព្ទ 017 333 581 / 015 958 989 / 017 790 440

សាខាបាងកក៖ ផ្សារប្រទុមណាម ក្រុងបាងកក ប្រទេសថៃ។ ទូរស័ព្ទទំនាក់ទំនងៈ 098 7470 718 / 098 7470 719