ឱពុកក្មេកដែលត្រូវ កូនប្រសារ កាប់មួយកំាបិទ ចំក្បាល បានបាត់បង់ជីវិត ក្រោយពីទ្រំាទ្រ និងជំងឺអស់រយៈពេល ៥ថ្ងៃ

កំពង់ចាម៖ សេចក្តីរាយការណ៍ពីខេត្តកំពង់ចាម បានឲ្យដឹង បុរសវ័យចំណាស់ម្នាក់ ដែលត្រូវកូនប្រសារកាប់ផ្តាច់ពូជមួយគ្រួសាររងរបួសក្បាលជាទម្ងន់នោះ បានស្លាប់បាត់បង់ជីវិតហើយ នៅទៀបភ្លឺថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ នេះ ដោយមិនអាចទ្រំាទ្រនិងរបួសដ៏ធ្ងន់ធ្ងរត្រូវនឹងកំាបិទចំក្បាលពីក្រោយរយៈពេល ៥ថ្ងៃកន្លងមកនេះ។

អ្នករាយការណ៍ព័ត៌មានរបស់មជ្ឈមណ្ឌព័ត៌មានដើមអម្ពិលប្រចាំខេត្តកំពង់ចាម បានឲ្យដឹងថា នៅម៉ោង៣ជាងទៀបភ្លឺថ្ងៃទី៤ ខែធ្នូនេះ លោក ស្វាយ សាខន បានស្លាប់បាត់បង់ជីវិត ក្រោយពីក្រុមគ្រួពេទ្យមិនអាចមានលទ្ធភាពក្នុងការជួយសង្គ្រោះ ក៏ព្រោះតែមុខរបួសអ្នកជំងឺធ្ងន់ធ្ងរពេក។

សូមបញ្ជាក់ថា នៅម៉ោង ១១យប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅភូមិពែងមាស ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម មានករណីឃាតកម្មដ៏ឃោរឃៅមួយបានកើតឡើង ក្នុងគ្រួសារ បណ្តាលស្លាប់សមាជិក៤នាក់ និងរបួសធ្ងន់ម្នាក់ ដោយសារ បុរសជាប្តី ផឹកសា្រស្រវឹង សម្លាប់ទាំងម៉ែក្មេក ប្រពន្ធ កូននិងឪពុក្មេង (របួសធ្ងន់) តែឈាមស្រែកស្បែកហៅ ជនប្រព្រឹត្តិអំពើ ព្រៃផ្សៃនេះក៏ត្រូវជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តកិនស្លាប់ផងដែរ ក្រោយពេលព្យាយាមរត់គេចពីការតាមចាប់ខ្លួនរបស់សមត្ថកិច្ច។

តាមសេចក្តីរាយការណ៍របស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥ ថា ជនសង្ស័យឈ្មោះ អេង ធី ជាកូនប្រសារ នៅភូមិកើតហេតុខាង លើ បានយកកាំបិតកាប់ទៅលើ ឪពុក-ម្តាយមក្មេក ប្រពន្ធ កូន បណ្តាលឲ្យស្លាប់ ៤នាក់ និងរបួសធ្ងន់១នាក់៖ ១.ឈ្មោះ ម៉ៅ យាង ភេទស្រី អាយុ ៦៤ឆ្នាំ ត្រូវជាម្តាយក្មេក (ស្លាប់) ២.ន្នី សុភានី ភេទស្រី អាយុ៤៥ ឆ្នាំ ជាប្រពន្ធ (ស្លាប់) ៣.ឈ្មោះ ធី ស៊ាងហ៊ី ភេទស្រី អាយុ៦ឆ្នាំ ជាកូន (ស្លាប់) ៤.ឈ្មោះ ធី សីហា ភេទប្រុស ឆ្នាំ ៤ឆ្នាំ (ស្លាប់) និងឈ្មោះ ស្វាយ សាខន ប្រុស អាយុ៦៩ឆ្នាំ ជាឪពុកក្មេក (របួសធ្ងន់)។ សមត្ថកិច្ច បញ្ជាក់ជាបឋមថា មុនពេលកើតហេតុ ជនសង្ស័យ ស្រវឹងស្រានឹងឈ្លោះប្រកែកជាមួយប្រពន្ធរួចបង្កហិង្សាតែម្តង។

ដោយឡែកពាក់ព័ន្ធនិងរឿងឃាតករចិត្តព្រៃផ្សៃនេះវិញ ត្រូវបានស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ ប៉ែន រ័ត្ន ប្រាប់ឲ្យដឹងថា នៅវេលាម៉ោង ប្រមាណ ៩៖១៥នាទី យប់ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥នេះ ជនដៃដល់ អេង ធី ត្រូវបានរថយន្តកិនបែកខ្ទេចក្បាល មើលមិនយល់ ប៉ុន្តែដោយការបញ្ជាក់ពីសាក្សី ចំនួន ៨នាក់ ពិសេស ឈ្មោះ លន់ ភឿន ដែលបានផឹកស៊ីជាមួយ អេង ធី ដែលបានទៅជួយពន្លត់ភ្លើងជាមួយ ឪក្មេកឃាតក និងត្រូវបានឃាតករដេញកាប់ ពេលនោះដែរ បានអះអាង ថា សពខាងលើពិតជាខ្មោច អេង ធី ដោយចំណាំ ខោអាវ សម្លាកលើខ្លួន ជាដើម។ ជាមួយគ្នានោះ ដើម្បីឲ្យកាន់តែសុក្រឹត ស្របតាមនិតិវិធី ច្បាប់បានកំណត់ ផ្នែក នគរបាលបច្ចេកទេស វិទ្យាសាស្រ្តខេត្ត បានផ្តិតយកក្រយ៉ៅដៃ របស់សព ដើម្បីផ្ទៀងផ្ទាត់ និងក្រយ៉ៅដៃក្នុងម៉ាស៊ីនកុំព្យូទ័រ ដែលឃាតកបានធ្វើអត្តសញ្ញាណប័ណ្ណក្នុងពេលកន្លងទៅ។

ក្នុងចំណោមសាក្សីទាំង៨នាក់ មាន៣នាក់ ជាសាក្សីសំខាន់គី អ្នកត្រូវវាដេញកាប់ ឈ្មោះ លន់ ភឿន ,កូនដើម ឈ្មោះយាន រដ្ឋា ជាកូនរបស់ប្តីមុន និងប្អូនថ្លៃប្រពន្ធជនដៃដល់ឈ្មោះ រឿន សុភ័ក្រ។ ចំណែកសាក្សីមួយចំនួនទៀតរួមមាន ឈ្មោះ ថេង ធុយ ជាអ្នកជិតខាង, ឈ្មោះ ស្រី សាង ជាអ្នកជិតខាង, ឈ្មោះ ប៊ី សែ ជាអ្នកជិតខាង, ឈ្មោះ សាំង ដារឹន ជាអ្នកជិតខាង, ឈ្មោះ ប៊ុម គា ជាអ្នកជិតខាង៕

ឱពុកក្មេកដែលត្រូវ កូនប្រសារ កាប់មួយកំាបិទ ចំក្បាល បានបាត់បង់ជីវិត ក្រោយពីទ្រំាទ្រ និងជំងឺអស់រយៈពេល ៥ថ្ងៃ

ឱពុកក្មេកដែលត្រូវ កូនប្រសារ កាប់មួយកំាបិទ ចំក្បាល បានបាត់បង់ជីវិត ក្រោយពីទ្រំាទ្រ និងជំងឺអស់រយៈពេល ៥ថ្ងៃ