វិបត្តិ FIFA ៖ អាម៉េរិកចោទ ប្រកាន់មន្ត្រីបាល់ទាត់ ១៦រូបពាក់ព័ន្ធ និងអំពើពុករលួយ

វ៉ាស៊ីនតោន ៖ កម្លាំងជំនាញស៊ើបអង្កេត របស់សហរដ្ឋអាម៉េរិក ទៅលើបញ្ហាពុករលួយ ក្នុងពិភពបាល់ទាត់ ពិភពលោក FIFA បានចោទប្រកាន់ មន្ត្រី១៦រូប បន្ថែមទៀត ។ នេះបើតាម ការចុះផ្សាយ របស់សារព័ត៌មាន BBC ដែលផ្សាយនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៥។

នេះគឺជាការចោទប្រកាន់ថ្មី ដែលចេញផ្សាយដោយ ក្រសួងយុត្តិធម៌ នៅទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីចាប់ខ្លួន អនុប្រធាន ជាន់ខ្ពស់របស់ FIFA នៅទីក្រុងហ្ស៊ូរីក (Zurich) ។

ក្នុងនោះអតីតប្រធាន សហព័ន្ធបាល់ទាត់ប្រេស៊ីល លោក Ricardo Teixeira ក៏មានឈ្មោះ ក្នុងបញ្ជីខ្មៅពាក់ព័ន្ធអំពើ ពុករលួយ ដោយត្រូវបានចោទប្រកាន់ពីបទ «ពាក់ព័ន្ធលើទំហំ ទឹកប្រាក់ ២០០ លានដុល្លារអាម៉េរិក នៅក្នុងការ សូកប៉ាន់ និងប្រាក់សំណូក» ។

ជាមួយនឹងគ្នានេះដែរសម្រាប់ ប្រធានសហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រេស៊ីលបច្ចុប្បន្ន លោក Marco Polo del Nero ក៏ត្រូវបានគេរកឃើញថា ពាក់ព័ន្ធនិងការលួចបន្លំ ផងដែរ ។

នៅខាងក្រោមនេះគឺជាមន្ត្រីក្នុងពិភពបាល់ទាត់ ១៦រូប ដែលពាក់ព័ន្ធនិង ការបោទប្រកាន់នៅពេលថ្មីៗនេះ ៖
១.លោក Alfredo Hawit ប្រធានសហព័ន្ធបាល់ទាត់ Concacaf ដែលមានមូលដ្ឋាននៅ ផ្លរីដា ។
២. លោក Ariel Alvarado អតីតមន្ត្រីបាល់ទាត់ប៉ាណាម៉ា ។
៣. លោក Rafael Callejas - អតីតប្រធានកីឡាបាល់ទាត់ហុងឌូរ៉ាស។
៤.លោក Brayan Jimenez ប្រធានបាល់ទាត់ក្នុងក្របខណ្ឌ Guatemala FA ។
៥. លោក Rafael Salguero ជាសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់ Guatemalan Fifa។
៦.លោក Reynaldo Vasquez ជាអតីតប្រធានសហព័ន្ធ El Salvador FA ។
៧.លោក Juan Angel Napout ជាប្រធានសមាគមបាល់ទាត់ Conmebol ។
៨.លោក Manuel Burga អតីតប្រធាន Peru FA ។
៩.លោក Carlos Chavez ប្រធានបាល់ទាត់ ប៊ូលីវី ។
១០.លោក Luis Chiriboga ប្រធានបាល់ទាត់អេក្វាទ័រ ។
១១.លោក Marco Polo del Nero ប្រធានបាល់ទាត់ប្រេស៊ីល។
១២. លោក Eduardo Deluca អគ្គលេខាធិការសហគមបាល់ទាត់ Conmebol ។
១៣.លោក Romer Osuna សវនកម្ម និងប្រធានគណៈកម្មាធិការប្រកួតបាល់ទាត់ ប៊ូលីវី ។
១៤. លោក Ricardo Teixeira អតីត Brazil FA ។
១៥. Hector Trujillo អគ្គលេខាធិការរបស់ Guatemala FA ។
១៦. លោក Jose Luis Meiszner អតីតអគ្គលេខាធិការបាល់ទាត់ Conmebol ។

លោក Loretta Lynch ជាមន្ត្រីកាន់ផ្នែកច្បាប់របស់អាម៉េរិក បានឲ្យដឹងថា ការចាប់ខ្លួនមន្ត្រី ពុករលួយទាំងនេះ វាជាសារមួយបង្ហាញឲ្យអ្នកផ្សេងទៀត ប្រញាប់ប្រញាល់សម្អាតខ្លួនចេញ ដើម្បីគេចចេញពីការស៊ើបអង្កេត របស់យើង ។

បញ្ជាក់ផងដែរថា ថ្មីៗនេះលោក Hawit និង Napout ត្រូវបានចាប់ខ្លួននៅសណ្ឋាគារ Baur au Lac ក្នុងទីក្រុង ហ្ស៊ូរីក ទាក់ទងនិងបទសង្ស័យ បានទទួលយកប្រាក់សំណូករាប់លានដុល្លារ។ នៅសណ្ឋាគារក្នុងទីក្រុង ហ្ស៊ូរីកក្នុង ប្រទេសស្វីសនេះ គឺជាកន្លែងដែល មន្ត្រីបាល់ទាត់ត្រូវបានចាប់ខ្លួន ជាក់ស្តែងកាលពីខែ ឧសភា កន្លងទៅនេះ មន្ត្រីបាល់ទាត់ FIFA ៩ នាក់ និង អ្នកផ្សេង៥នាក់ទៀត ជាអ្នកផ្សព្វផ្សាយ និងទីផ្សារក៏ត្រូវបានចាប់ខ្លួនដូចគ្នា៕

វិបត្តិ FIFA ៖ អាម៉េរិកចោទ ប្រកាន់មន្ត្រីបាល់ទាត់ ១៦រូបពាក់ព័ន្ធ និងអំពើពុករលួយ