Paper lab ច្នៃ​ក្រដាស​បោះចោល​ជា​ក្រដាស​ថ្មី​ប្រើ​ឡើង​វិញ​​​ជួយ​សន្សំ​សំចៃ

Paper lab ច្នៃ​ក្រដាស​បោះចោល​ជា​ក្រដាស​ថ្មី​ប្រើ​ឡើង​វិញ​​​ជួយ​សន្សំ​សំចៃ

នៅ​ឆ្នាំ​ ២០១៣ ប្រទេស​ដែល​ប្រើប្រាស់​ក្រដាស​ច្រើន​បំផុត​គឺ​ប្រទេស​ចិន (ជាង ១១០លានតោន), អាមេរិក (ប្រហែល ៨០.០០០ តោន) និង​ប្រទេស​ជប៉ុន (ប្រមាណ​ជា ៣០.០០០ តោន)។ នេះ​បើ​យោង​តាម​របាយការណ៍​របស់ Statista ។

 

Paper lab ច្នៃ​ក្រដាស​បោះចោល​ជា​ក្រដាស​ថ្មី​ប្រើ​ឡើង​វិញ​​​ជួយ​សន្សំ​សំចៃ

 

ដោយ​សារ​តែ​ការិយាល័យ​ជា​កត្តា​ចម្បង​ដែល​បង្កើត​ឲ្យ​មាន​កាកសំណល់​ក្រដាស​ច្រើន​លើស​លុប ដូច​នេះ​ក្រុមហ៊ុន EPSON បាន​បង្កើត​ម៉ាស៊ីន​មួយ​ឈ្មោះ Paper Lab​ ដែល​មាន​តួ​នាទី​កែច្នៃ​ក្រដាស​ដែល​​ប្រើ​រួច​ឲ្យ​ទៅ​ជា​ក្រដាស​ថ្មី​​អាច​ប្រើ​បាន​ម្ដង​ទៀត​។  Paper Lab មាន​ទំហំ​សម​ល្មម​អាច​ដាក់​ក្នុង​ការិយាល័យ​បាន​។​

 

ក្រុមហ៊ុន Epson បាន​និយាយ PaperLab ​ចំណាយ​ពេល​ប្រហែល​បី​នាទី​ដើម្បី​ផលិត​សន្លឹក​ក្រដាស​​ថ្មី​មួយ​ដុំ ហើយ​វា​អាច​ផលិត​ក្រដាស​ប្រភេទ​ A4 បាន​ចំនួន​ ១៤ សន្លឹក​ក្នុង​មួយ​នាទី​ និង ៦,៧២០​សន្លឹក​ក្នុង​រយៈ​ពេល​ ៨ម៉ោង​ក្នុង​មួយ​ថ្ងៃ​។ ម៉ាស៊ីន​នេះ​ក៏​អាច​ផលិត​បាន​នូវ​ក្រដាស​ដែល​មាន​កម្រាស់​ និង​ទ្រង់​ទ្រាយ​ផ្សេងៗ​ផង​ដែរ​។

 

Paper lab ច្នៃ​ក្រដាស​បោះចោល​ជា​ក្រដាស​ថ្មី​ប្រើ​ឡើង​វិញ​​​ជួយ​សន្សំ​សំចៃ

 

ម៉ាស៊ីន​គំរូ​ដំបូង​នឹង​ត្រូវ​ដាក់​បង្ហាញ​នៅ​ក្នុង​កម្មវិធី Eco-Products 2015 ដែល​ជា​ការ​តាំង​ពិព័រណ៍​ស្ដី​ពី​បរិស្ថាន​ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ទី​ក្រុង​តូក្យូ​ នា​ថ្ងៃ​ទី ១០-១២ ខែ​ធ្នូ ឆ្នាំ២០១៥ ខាងមុខនេះ ។

 

 

ចុច​អាន៖ ហាង​ឆេង​ម៉ូតូ​ថ្មី​ៗ​លក់​ទីផ្សារ​​​​​ប្រទេស​ថៃ

ចុច​អាន៖ Overfinch បញ្ចេញ​រថយន្ត​ម៉ូដែល​ពិសេស​ ៥ គ្រឿង​គម្រប់​ខួប ៤០ឆ្នាំ​ Land Rover Defender

 

Paper lab ច្នៃ​ក្រដាស​បោះចោល​ជា​ក្រដាស​ថ្មី​ប្រើ​ឡើង​វិញ​​​ជួយ​សន្សំ​សំចៃ

 

ប្រែ​សម្រួល៖ រដ្ឋ
ប្រភព៖ mashable

នាំមកជូនដោយ

Paper lab ច្នៃ​ក្រដាស​បោះចោល​ជា​ក្រដាស​ថ្មី​ប្រើ​ឡើង​វិញ​​​ជួយ​សន្សំ​សំចៃ