រដ្ឋសភា នឹង​អនុម័ត​កិច្ចព្រមព្រៀង ស្តីពី​ការបង្កើត​មជ្ឈមណ្ឌល​ជីវៈ​ចម្រុះ​អាស៊ាន ដើម្បី​ឲ្យ​កម្ពុជា​ចូលរួម​ការពារ អភិរក្ស​ជីវៈចម្រុះ​ក្នុង​តំបន់​

ភ្នំពេញ: ​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា ដឹកនាំ​ដោយ លោក ឈាង វុន ប្រធាន​គណៈកម្មការ ដោយមាន​ការចូលរួម​ពី​សមាជិក​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក បាន​ជួបប្រជុំ​ជាមួយ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដើម្បី​ពិនិត្យ សិក្សា លើ​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការបង្កើត​មជ្ឈមណ្ឌល​ជីវៈ​ចម្រុះ​អាស៊ាន កាលពី​រសៀល​ថ្ងៃទី​៣​ខែធ្នូ ឆ្នាំ​២០១៥ នៅ​វិមាន​រដ្ឋសភា​។​

​លោក ឈាង វុន បាន​មានប្រសាសន៍ថា កិច្ចពិភាក្សា​នាពេលនេះ គឺ​ចង់បាន​ការពន្យល់​បន្ថែ​ម ពី​តំណាង​រដ្ឋាភិបាល ចំពោះ​សារៈសំខាន់ នៃ​ការផ្តល់​សច្ចាប័ន​លើ​សេចក្តីព្រាងច្បាប់​នេះ​ថា​តើ​មាន​ប្រយោជន៍​អ្វីខ្លះ ដល់​ប្រទេស​កម្ពុជា​និង​ប្រជាជន​កម្ពុជា​។​

​ជាការ​ឆ្លើយតប លោក សាយ សំ​អាល់ បាន​លើកឡើងថា ការបង្កើត​មជ្ឈមណ្ឌល​ជីវៈចម្រុះ​អាស៊ាន គឺជា​វិធានការ​យ៉ាងសំខាន់ ដើម្បី​លើកកម្ពស់ ស្ថានភាព​ជីវៈចម្រុះ នៅក្នុង​តំបន់​អាស៊ាន ដូចជា​ដើម្បី​ការពារ អភិរក្ស គ្រប់គ្រង និង​ការប្រើប្រាស់ ប្រកបដោយ​និរន្ត​ភាព នូវ​ជីវៈចម្រុះ​ទាំងឡាយ នៅក្នុង​តំបន់​។ ឯកឧត្តម បាន​បន្តថា មកទល់ពេលនេះ​ប្រទេស​ចំនួន​៨​ក្នុង​សមាគម​អាស៊ាន បានផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​នេះ​រួចហើយ ដូច្នេះ​ប្រទេស​កម្ពុជា​ជា​រដ្ឋ​សមាជិក​អាស៊ាន​ត្រូវអនុវត្ត​កាតព្វកិច្ច​នេះដែរ​។​

​លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​លើកឡើងថា កិច្ចព្រមព្រៀង​ស្តីពី​ការបង្កើត​មជ្ឈមណ្ឌល​ជីវៈ​ចម្រុះ​អាស៊ាន ត្រូវបាន​ចុះហត្ថលេខា​តាំងពី​ឆ្នាំ​២០១៥ ដោយ​តំណាង​រដ្ឋាភិបាល នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន ទាំង​១០ ក្នុង​គោលបំណង​ធានា​ឲ្យ​បាន​នូវ​ការការពារ ធនធាន​ជីវៈចម្រុះ​ដែល​កំពុង​រង​ការ គំរាមកំហែង​។​

​អង្គ​ប្រជុំបាន​គាំទ្រ សេចក្តីព្រាងច្បាប់​នេះ ដោយ​គណៈកម្មការ​ជំនាញ រដ្ឋសភា បាន​ឯកភាព​ថា​នឹង​ប​ញ្ជួ​ន​សេចក្តីព្រាងច្បាប់​នេះ ទៅ​គណៈកម្មាធិការ អចិន្ត្រៃយ៍​រដ្ឋសភា ពិនិត្យ និង​សម្រេច បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​រដ្ឋសភា នាពេលខាងមុខ​៕