រំលោភ​១​យប់​៣​ង​ដង ព្រឹក​ឡើង​សមត្ថកិច្ច​វាយខ្នោះ បញ្ជូនទៅ​តុលាការ​

ប៉ោយប៉ែត:  នគរបាល​ក្រុង ប៉ោយប៉ែត​បាន​ឃាត់ខ្លួន​យុវជន​ជា បុគ្គលិក​កាស៊ីណូ​ហូ​លី​ដេផាលេស ម្នាក់​បញ្ជូនទៅ​តុលាការ​កាលពី​ព្រឹក​ថ្ងៃ ទី​៣ ខែធ្នូ ឆ្នាំ​២០១៥ យោងតាមពាក្យ បណ្ដឹង​នារី​ម្នាក់​ដែល​បាន​ប្ដឹង​ចោទ​ជន សង្ស័យថា​បាន​ចាប់រំលោភនាង​សម្រេច​១​យប់​៣​ង​ដង ។​

​អធិការនគរបាល​ក្រុង​ប៉ោយប៉ែត លោក អ៊ុំ សុផល និយាយថា តាម​ពាក្យ បណ្ដឹង​របស់នាងរង​គ្រោះ​ឈ្មោះ ក​.​ស .​ណ​.​រ​. អាយុ​២៧​ឆ្នាំ កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥ ប្ដឹងចោទ​ទៅលើ​បុរស​ឈ្មោះ សុ​ត សឿ អាយុ ២៤​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ​ហូ​លី​ដេ​ផាលេស​ស្នាក់នៅ​បន្ទប់​ជួល​ផ្សេងគ្នា​នឹង​ផ្ទះសំណាក់​ខាងលើ​នេះដែរ ។​​មុនពេល​កើតហេតុ ជនសង្ស័យ បានធ្វើ​សកម្មភាព​គោះទ្វារ​បន្ទប់​នាង​ដើម្បី​សុំ​និយាយ លុះពេល​នាង​បើកទ្វារ បុរស​នោះ​ក៏​រុញ​ទ្វារ​ឲ្យ​ដួល​ហើយ​ដាល់​ក្បាលពោះ​នាង រួច​ធ្វើសកម្មភាព​ចាប់រំលោភ​នាង​រហូត​បា​នស​ម្រេច​ចំនួន​៣​ដង​ក្នុង​យប់​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បានប្រកែក​ថា រូបគេ​មិនបាន​ចាប់​នាង​រំលោភ​នារីរងគ្រោះ​ឡើយ គឺ​ពួកគេ​បាន​ព្រមព្រាងគ្នា​ហើយ និង​រួម​រ័​ជាមួយ​​គ្នា​បាន​៣​ដង​។ ទោះបីជា​យ៉ាងណាក្តី ជនសង្ស័យ​ត្រូវបាន​ដាក់​ខ្នោះ​បញ្ជូនទៅ​ស្នងការ​នគរបាលខេត្តបន្ទាយមានជ័យ​ដើម្បី​អនុវត្តតាម​នីតិវិធី​៕​

រំលោភ​១​យប់​៣​ង​ដង ព្រឹក​ឡើង​សមត្ថកិច្ច​វាយខ្នោះ បញ្ជូនទៅ​តុលាការ​