Suarez ៖ “ទោះ​បាន​ប្រាក់​ឈ្នួល​ច្រើន​ជាង Barca៤​ដង​ក៏​ខ្ញុំ​មិន​ចាក​ចេញ​​ដែរ”


Suarez ៖ “ទោះ​បាន​ប្រាក់​ឈ្នួល​ច្រើន​ជាង Barca៤​ដង​ក៏​ខ្ញុំ​មិន​ចាក​ចេញ​​ដែរ”

Luis Suarez បាន​អះអាង​ដល់​អ្នកគាំទ្រ​ ថា​ខ្លួន​នឹង​មិន​ចាកចេញ​ពី​ក្លិប​នោះ​ទេ បើ​ទោះ​ជា​មាន​ក្រុម​ណា​ហ៊ាន​ឲ្យ​ថ្លៃឈ្នួល​​ លើស Barca ៣ដង​ឬ៤ដង​ក៏ដោយ។

 

ខ្សែ​ប្រយុទ្ធ​វ័យ​២៨​ឆ្នាំ​ បាន​ប្រាប់​ក្នុង​កិច្ច​សម្ភាសន៍​ថា៖ “ខ្ញុំ​ទទួល​បាន​ផល​ជា​ច្រើន​ចំពោះ​ការ​លេង​នៅទីនេះ។ ខ្ញុំ​ចង់​បន្ត​នៅ​ជាមួយ Barcelona ច្រើន​ឆ្នាំ​ទៅមុខ​ទៀត ​ហើយ​បើ​មាន​ក្រុម​ណា​ហ៊ាន​ឲ្យ​ថ្លៃ​ឈ្នួល​ច្រើន​ជាងសព្វថ្ងៃ ៣ ឬ៤ដង ក៏​ខ្ញុំ​មិន​ចាក​ចេញ​ដែរ”។

 

Suarez ៖ “ទោះ​បាន​ប្រាក់​ឈ្នួល​ច្រើន​ជាង Barca៤​ដង​ក៏​ខ្ញុំ​មិន​ចាក​ចេញ​​ដែរ”

 

“ខ្ញុំ​មិន​អាច​ធានា​បាន​នោះ​ទេ​ថាអាច​លេង​ទីនេះ​រហូត​ចូល​និវត្តន៍ តែ​យ៉ាង​ក៏​ដោយ​ រឿង​ដែល​ថាខ្ញុំនឹង​ចាក​ចេញនា​ប៉ុន្មាន​ឆ្នាំ​ទៀត គឺ​វា​មិន​អាច​ទៅ​រួច​នោះ​ទេ”។ Suarez សង្កត់​ធ្ងន់​ដូច្នេះ។

 

ប្រាប់​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ស្បែក​ជើង​ថ្មី​របស់​ក្រុមហ៊ុន Adidas អតីត​ខ្សែ​ប្រយុទ្ធ Liverpool បាន​និយាយ​ផងដែរពី​កីឡាករ Lionel Messi ដោយលើក​ឡើង​​ថា ប្រធាន​ក្រុម​អាហ្សង់ទីន គឺ​ជា​កីឡាករ​ល្អបំផុត​ក្នុង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន តែ​បញ្ហា​តែ​មួយ​គត់​របស់ Messi គឺ​គេ​គួរ​ហ្វឹកហាត់​ប្រើការ​ទាត់​ជើង​ស្តាំ​ឲ្យ​បាន​ប្រសើរ​ថែម​ទៀត៕

 

ចុចអាន៖ Messi, Neymar និយាយ​​​រឿង Suarez ធ្លាក់​ចេញ​ពី​បញ្ជី​ Ballon d’Or

 

ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖ sport-english