បុរស​ម្នាក់​ប្រើ​ឧបករណ៍​ឆក់​ត្រី​ខុស​បច្ចេកទេស ឆក់​ខ្លួនឯង​ស្លាប់

ខេត្តព្រះវិហារ ៖ បុរស​ម្នាក់​ប្រើ​ឧបករណ៍​ឆក់​ត្រី​ខុស​បច្ចេកទេស បែរជា​ឆក់​ខ្លួនឯង​ស្លាប់ កាលពី​រសៀល​ថ្ងៃ​ទី​០២ ធ្នូ ២០១៥ នេះ ស្ថិត​នៅ​ចំណុច​ប្រឡាយ​ជាំ​ស្រែ ក្នុងភូមិ​ក្របៅ ឃុំ​គូលែន​ត្បូង ស្រុក​គូលែន ខេត្តព្រះវិហារ ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​កែវ ធី ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជា​កសិករ មាន​ប្រពន្ធ​និង​កូន មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​ខាង​លើ  ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ចុះ​ទៅ​ធ្វើ​កោសល្យវិច័យ​សព​ជន​រង​គ្រោះ​រួច ទើប​ដឹង​ថា ស្លាប់​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី​ដោយ​សារ​ខុស​បច្ចេកទេស​ប្រើប្រាស់ ពេល​ដែល​កំពុង​ធ្វើ​សកម្មភាព​ឆក់​ត្រី  ។