មន្រ្តីជាន់ខ្ពស់ CNRPម្នាក់​លាលែងពីបក្ស​ រួចនិយាយថា​លោក សម រង្ស៊ី​ និង កឹម សុខា ​ដឹកនំាគ្មាន​សីលធ៌មនិងគុណធ៌ម

រាជធានីភ្នំពេញ ​៖ សមាជិកគណៈកម្មការនាយក​និងជាប្រធាននាយកដ្ឋានកិច្ចការ​បោះឆ្នោតនិង​នីតិកម្មរបស់គណបក្សសង្គ្រោះជាតិ ​លោក អ៊ុក ស៊ុយ ​កាលពីថ្ងៃទី០៣ ធ្នូម្សិលមិញ​បានសរសេរលិខិតផ្លូវការសុំលោក ​សម រង្ស៊ី និង ​លោក កឹម សុខា​ លាលែងតំណែងក្នុងបក្ស ​ដោយចោទប្រកាន់ប្រធាន​និងអនុប្រធាន​គណបក្សសង្គ្រោះជាតិ (CNRP) ​ព្រមទំាងថ្នាក់ដឹកនំាក្នុងបក្ស៤រូបទៀត​ ដឹកនំាបក្សគ្មាន​សីលធ៌ម ​និងគុណធ៌មមកលើថ្នាក់ដឹកនំា​ក្នុងបក្ស ជាពិសេសមក​លើប្រជាពលរដ្ឋខ្មែរ​រាប់លាននាក់ ដែល​​លោកខិតខំផ្តល់​សេចក្តីទុកចិត្ត​នាពេលកន្លងមក ។

មកដល់ម៉ោង២និង៣០នាទី​រសៀលថ្ងៃទី០៤ធ្នូនេះ​ មិនទាន់មានប្រតិកម្មតបពីលោក ​សម រង្ស៊ីនិងលោក កឹម សុខា ​ឬមន្រ្តីជានស់ខ្ពស់គណបក្ស​សង្គ្រោះជាតិនៅឡើយទេ ។

ព័ត៌មាន​លម្អិតនឹងមានផ្សាយ​ជូននៅលើសារព័ត៌មានកោះសន្តិភាព ។