លោក កឹម សុខា​ថាដើម្បីឲ្យប្រទេសរីកចម្រើន ​ទាល់តែមានឯកភាពជាតិ​​និង​ការទុកចិត្តគ្នា

រាជធានីភ្នំពេញ ៖ ​ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ​លោក កឹម សុខា​ បានសរសេរនៅលើ​បណ្តាញទំនាក់ទំនងសង្គម (Facebook)​ មានខ្លឹមសារខ្លីទំាងស្រុងថា​ " ដើម្បី ឲ្យប្រទេសកម្ពុជារីកចម្រើន ​សុខដុមរមនាទាំងអស់គ្នា ​ទាល់តែមានឯកភាពជាតិ ​ ដើម្បីឯកភាពជាតិ ​ទាល់តែគ្រប់ភាគីឲ្យតម្លៃគ្នាទៅវិញទៅមក​ មានជំនឿទុកចិត្តគ្នា ហើយ​ភាគីនីមួយៗកុំធ្វើឲ្យភាគី​ផ្សេងឈឺចាប់ ឬ ភ័យខ្លាច ​។ ខ្ញុំនឹងប្រើប្រាស់ឲ្យអស់លទ្ធភាព ​សមត្ថភាពខ្ញុំ ​ដើម្បីធ្វើយ៉ាងណាឲ្យខ្មែរ​មានការជឿទុកចិត្តគ្នា"។