ចាប់ខ្លួន​បុរស​ម្នាក់​ពី​បទ​ប្លន់​ និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​កាលពី​១០​ឆ្នាំ​មុន

ខេត្តកណ្ដាល ៖ នគរបាល​ស្រុក​ស្អាង​បាន​​​ចាប់ខ្លួន​បុរស​ម្នាក់​កាលពី​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ ​ធ្នូ​ នៅ​ចំណុច​ភូមិ​ព្រែក​តាជ័រ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង តាម​ដីកា​បង្គាប់​របស់​សាលាដំបូង​ខេត្តកណ្ដាល ​​ពី​បទ​ប្លន់​ និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិកាលពី​១០​ឆ្មាំ​មុន​ ។

មន្ត្រី​នគរបាលស្រុក​ស្អាង​ បាន​ឲ្យ​ដឹង​ថា ​ជនជាប់ចោទ​ដែល​បាន​ចាប់ខ្លួន ឈ្មោះ​ ធឿ​ន ពិសី ​​អាយុ​២៧​ឆ្នាំ​ ​មុខរបរមិន​ពិត ​​ស្នាក់​នៅ​ភូមិ​លេខ​៣ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ​ខេត្តកណ្តាល​ ។ ការ​ចាប់ខ្លួន​ជនសង្ស័យ គឺ​​អនុវត្ត​តាមដីកា​លេខ ៦៩០​ដក​ប​ច​.១៥ ចុះ​ថ្ងៃ​ទី​៩ ខែ​​កញ្ញា​ ឆ្នាំ​២០១៥ របស់​​ លោក ងួ​ន វុ​ទ្ធី​ ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​​ខេត្តកណ្តាល​ ចោទ​ពី​បទបំផ្លិចបំផ្លាញ​ទ្រ​ព​សម្បត្តិ​ និង​ប្លន់ ។ ​ដែល​​បាន​​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៤ ​សីហា ២០០៥ នៅ​ភូមិ​បា​រ៉ែ​ន​លើ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ​។

មន្ត្រី​នគរបាល​ បាន​​បន្ត​​ថា​​ ​មូលហេតុ​នាំ​ឲ្យ​មាន​ដីកា​ចាប់ខ្លួន​នេះ ​គឺ​កាលពី​យប់​ថ្ងៃ​ទី​២៤ សីហា ​​២០០៥ ​ជនសង្ស័យ​ និង​បក្សពួក​បាន​បង្ក​ទំនាស់​នៅ​ក្នុង​កម្មវិធី​ឡើងផ្ទះ​ដោយ​មាន​ចាក់​ធុងបាស់​រាំ​កម្សាន្ត​ ពេល​នោះ​ជនសង្ស័យ​ និង​បក្សពួក​បាន​វាយ​បំផ្លាញធុងបាស និង​យក​អាំ​ភ្លីគេ​ទៅ​បាត់​ និង​បាន​គេចខ្លួន​ពី​មូលដ្ឋាន​រហូត​មក​អស់​រយៈ​ពេល​១០​ឆ្នាំ​ ។

លុះដល់​ព្រឹក​ថ្ងៃ​ទី​៤ ធ្នូ ​​២០១៥ ​នេះ ន​គរបាល​​​ឃើញ​ជនសង្ស័យ​ និង​មាន​ដីកាចាប់ខ្លួន​ផង ក៏​បាន​ចាប់ខ្លួន​តែ​ម្ដង រួច​​នាំ​មក​អធិការដ្ឋាន​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕​