​Atlético Madrid បន្ត​កុងត្រា​ជាមួយ Juan Francisco

​កីឡា​៖​ក្លិប​Atlético Madrid បាន​ព្រមព្រៀង​បន្ត​កុងត្រា​ថ្មី​ជាមួយ​កីឡាករ Juan Francisco ឬ​ហៅ​ជាទូទៅ​ថា Juanfran បន្ទាប់ពី​ក្លិប​ព្យាយាម​ចរចា​ជាមួយ​គេ​តាំងពី​ខែតុលាកន្លង​មកនេះ​។​

​     ខ្សែការពារ​វ័យ​៣០​ឆ្នាំ​រូបនេះ​បានការ​ចុះហត្ថលេខា​ព្រមព្រៀង​ហើយនឹង​បន្ត​នៅ​ទឹកដី Vicente Calderon រហូតដល់​ឆ្នាំ​២០១៨​។ 

​    ​គួរ​បញ្ជាក់ថា Juanfran បាន​ផ្ទេរ​ពី Osasuna​មកកាន់ Atlético Madrid កាលពី​ឆ្នាំ​២០១១ ពោលគឺ​មួយឆ្នាំ​មុនពេល​ដែល​លោក DiegoSimeone មក​ដឹកនាំ​។ ក្រោយ​ចូលមក​កាន់ការ​ភ្លាម គ្រូបង្វឹក​ជនជាតិ​អា​ហ្ស​ង់​ទីន បានដាក់​អតីត​យុវជន​របស់ Real Madrid រូបនេះ ឲ្យ​លេង​ខ្សែការពារ​ស្តាំ​ជាប្រចាំ​។ Juan Francisco​បាន​ជួយ​ក្រុម Atlético Madrid ឈ្នះ​ពានរង្វាន់​សំខាន់ៗ​ចំនួន​៥​ដូចជា Europa League, UEFA Super Cup, Copa del Rey, La Liga និង Spanish Super Cup៕ 

​Atlético Madrid បន្ត​កុងត្រា​ជាមួយ Juan Francisco