ផ្ទុះភ្នំភ្លើង នៅអ៊ីតាលី បង្កើតបានជា ទិដ្ឋភាពដ៏អស្ចារ្យ និងកម្របានឃើញ

អ៊ីតាលី៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បត្តិ៍ ទី៣ ខែធ្នូ ឆ្នាំ២០១៥ ម្សិលមិញនេះ ភ្នំភ្លើងមួយ មានឈ្មោះថា Mount Etna ស្ថិតលើតំបន់កោះ Sicily នៃខេត្ត Catania ប្រទេសអ៊ីតាលី បានផ្ទុះឡើង យ៉ាងសន្ធោរសន្ធៅ គួរឲ្យរន្ធត់ ប៉ុន្តែបែរបង្កើតបានជា ទិដ្ឋភាពដ៏អស្ចារ្យ និងកម្របានឃើញ ទៅវិញ។

ភ្នំ Mount Etna នោះ បានផ្ទុះយ៉ាងសន្ធោរសន្ធៅ ដោយព្រួសផេះ និងកម្អែលភ្នំភ្លើង ទៅលើអាកាស នៅក្នុងពេលរាត្រី។ ជាងនេះទៅទៀត ក៏មានផ្លេកបន្ទោរ បាញ់ចេញមក នៅជុំវិញ ផេះដែលផ្ទុះឡើង រំលេចចេញនូវ ទិដ្ឋភាពដ៏អស្ចារ្យ និងកម្របានឃើញ។

ផ្ទុះភ្នំភ្លើង នៅអ៊ីតាលី បង្កើតបានជា ទិដ្ឋភាពដ៏អស្ចារ្យ និងកម្របានឃើញ
ភ្នំភ្លើង Mount Etna កំពុងផ្ទុះ

គួរបញ្ជាក់ផងដែរថា ភ្នំភ្លើង Mount Etna នេះ មានកំពស់ប្រមាណជា ៣,៣៣០ម៉ែត្រ និងគ្របដណ្តប់ លើផ្ទៃដី ទំហំប្រមាណ ១,១៨៨គីឡូម៉ែត្រការ៉េ ហើយមានរណ្តៅភ្នំភ្លើង ចំនួន៥ ខុសៗគ្នា។ ភ្នំភ្លើងនេះ ខានផ្ទុះ អស់រយៈពេល ២ឆ្នាំមកហើយ ប៉ុន្តែមនុស្ស ដែលរស់នៅក្បែរនោះ បានព្យាករណ៍ទុក ពីការផ្ទុះនេះ រួចទៅហើយ បន្ទាប់ពីមានសកម្មភាព នៅខាងក្នុងរណ្តៅភ្នំភ្លើង កាលពីខែមុននេះ។

យ៉ាងណាមិញ ការផ្ទុះធំបំផុត របស់ភ្នំ Mount Etna គឺបានកើតឡើង កាលពីឆ្នាំ២០១៣ កន្លងទៅនេះ៕

ផ្ទុះភ្នំភ្លើង នៅអ៊ីតាលី បង្កើតបានជា ទិដ្ឋភាពដ៏អស្ចារ្យ និងកម្របានឃើញ
ផ្ទុះភ្នំភ្លើង នៅអ៊ីតាលី បង្កើតបានជា ទិដ្ឋភាពដ៏អស្ចារ្យ និងកម្របានឃើញ
ផ្ទុះភ្នំភ្លើង នៅអ៊ីតាលី បង្កើតបានជា ទិដ្ឋភាពដ៏អស្ចារ្យ និងកម្របានឃើញ
ផ្ទុះភ្នំភ្លើង នៅអ៊ីតាលី បង្កើតបានជា ទិដ្ឋភាពដ៏អស្ចារ្យ និងកម្របានឃើញ
ផ្ទុះភ្នំភ្លើង នៅអ៊ីតាលី បង្កើតបានជា ទិដ្ឋភាពដ៏អស្ចារ្យ និងកម្របានឃើញ

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត