ស្រី​ស្អាត​ប្រើល្បិច​ប្លន់​សម្លាប់​ ប្រុស​ស្នេហ៍​ក្នុងពេល​រួមរ័ក​

Sanofi

​ហេតុការណ៍​ដែល​មិនអាច​នឹកស្មាន​ដល់​មួយ បានកើត​ឡើងលើ​បុរស​ម្នាក់​ដែល​បាន​នាំ​ស្រី​ស្អាត​ម្នាក់​ទៅ​រួមរ័ក​នៅ​គុម្ព​ត្រែង តែ​ត្រូវ​បុរស​ម្នាក់ទៀតមក​វាយ​សម្លាប់​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១ និង ៣០ នាទី​យប់ ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០១៥ នៅ​ចំណុច​មុខ​ហាង​នំ​បុ័ង​ស្ថិតនៅ​ផ្លូវជាតិ 6A ក្នុង​ភូមិគរ សង្កាត់​ព្រែកលាប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ប្រុស​ស្រី​ចំនួន ២ នាក់ ត្រូវបាន​ឃាត់ខ្លួន ដែល​ទាក់ទិន​នឹង ករណី​ប្លន់​សម្លាប់​យក​ម៉ូតូ​សង់​ស៊េរី ២០១៥ ពណ៌​ខ្មៅ​មួយគ្រឿង ដែល​ជនសង្ស័យ​ទាំងពីរ​នាក់​នេះ​បាន​ល្បួង​ប្រើល្បិច​ដាក់​ស្រី​ស្អាត​ធ្វើជា​នុយ ដើម្បី​ទាក់​ជនរងគ្រោះ​ទៅ​រួមរ័ក បន្ទាប់មក​ធ្វើ​សកម្មភាព​វាយ​សម្លាប់​ប្លន់​យក​ម៉ូតូ​រួច​នាំគ្នា​ជិះ​រត់ តែ​សមត្ថកិច្ច​ប៉ូលិស​ស្ទាក់​ចាប់បាន​ទាន់ពេលវេលា​។​

​សមត្ថកិច្ច​បាន​បន្តថា រឿងហេតុ​ដំបូង​គឺ​ជនរងគ្រោះ និង នារី​ជា​ជនល្មើស​បាន​ផឹកស៊ី​ជាមួយគ្នា​បន្ទាប់មក​ក៏​ត្រូវរ៉ូវ​គ្នា​បបួលគ្នា​ទៅ​ឡើងឋានសួគ៌​ផ្ទះសំណាក់ ប៉ុន្តែ​ខាង​នារី​ថា មិនចាំបាច់​ទេ គឺ​ទៅ​រួមភេទ​នៅក្បែរ​ដើម​ត្រែង​ទៅបាន​ហើយ ពេលនោះ​ជនរងគ្រោះ​ក៏​ចាប់ផ្តើម​ឱបថើប​នារី​នោះ ហើយ​បន្ទាប់មក​ក៏​ចាប់ផ្តើម​បើក​កិច្ចប្រតិបត្តិការ​សឹក​នៅក្នុង​ព្រៃត្រែង​នោះ បើក​កិច្ចប្រតិបត្តិការ​មិនទាន់​ដល់ទី​បញ្ចប់​ផង ក៏​លេចមុខ​បុរស​ដែលជា​ជន​រង​សង្ស័យ​ម្នាក់ទៀត មក​វាយ​ជនរងគ្រោះ​បែកក្បាល​ស្លាប់​នៅនឹងកន្លែង​ភ្លាមៗ​តែម្ដង រួច​ជនល្មើស​ទាំងពីរ​នាក់​ក៏​ឡើង​ជិះ​ម៉ូតូ ទៅ​ផុតពី​កន្លែងកើតហេតុ​ប្រហែលជា ២០ ម៉ែត្រ ក៏ត្រូវ​សមត្ថកិច្ច​ចាប់​ជាប់។ សមត្ថកិច្ច​បាន​បញ្ជូន​ជនល្មើស​ទាំងពីរ​ទៅ​អធិការ​ខណ្ឌ​ដើម្បី​សាកសួរ រីឯ​សព​ជនរងគ្រោះ​ត្រូវ​រង់ចាំ​អ្នក​​ជំនាញ​ចុះមក​ធ្វើ​កោសល្យ​វិ​ច័យ និង ប្រគល់​ឲ្យ​ក្រុមគ្រួសារ​៕ សុទ្ធ គឹម​សឿន​

​   

Related