មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក ពិត​ជា​ផ្តល់​ផល​អាក្រក់​ខ្លាំង​ណាស់​មែនទេ?

អាហារពេលព្រឹកគឺជាអាហារ ដ៏សំខាន់ជាងគេ ក្នុងចំនោម អាហារទាំង 3 វេន ដែលយើងញ៉ាំ ជារៀង រាល់ថ្ងៃ។ យ៉ាងណាមិញ មនុស្សមួយ ចំនួនមិនបាន​ យកចិត្ត ទុកដាក់ ទៅលើ អាហារពេលព្រឹក របស់គេ ប៉ុន្មាន នោះទេ ពោលអ្នកខ្លះ រំលងចោល ហើយអ្នកខ្លះ ញ៉ាំអ្វី បន្តិចបន្តួច និងផឹកកាហ្វេ មួយកែវ ជាការស្រេច។ នៅថ្ងៃនេះ ខេមបូ រីផត នឹងលើកយក ទាំងគុណវិបត្តិ និង គុណសម្បត្តិ នៃការ រំលងអាហារ ពេលព្រឹក ចោល។

មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក ពិត​ជា​ផ្តល់​ផល​អាក្រក់​ខ្លាំង​ណាស់​មែនទេ?

ដំបូងយើងនិយាយពី គុណវិបត្តិ

1. អាចបណ្តាលអោយយើងឆាប់ឡើងទំងន់

មនុស្សមួយចំនួនយល់ថា ការមិនញ៉ាំ អាហារពេលព្រឹក ធ្វើអោយ យើងស្រកទម្ងន់ ក៏ប៉ុន្តែ ពួកគេបានយល់ខុស។​ ផ្ទុយទៅវិញ បើយើងរំលង អាហារពេល ព្រឹកចោល នោះវានឹង បណ្តាលអោយ យើងឡើងទម្ងន់ ទៅវិញទេ ព្រោះថា បើយើង មិនញ៉ាំអាហារ ពេលព្រឹក ហើយរង់ចាំ ញ៉ាំអាហារ ពេលថ្ងៃត្រង់តែ ម្តងនោះ វានឹងបណ្តាល អោយយើងធាត់ យ៉ាងឆាប់រហ័ស ព្រោះយើងនឹង មានអារម្មណ៍ថាឃ្លានខ្លាំង បើយើង មិនញ៉ាំ អាហារពេលព្រឹក ដូចនេះ ពេលយើងញ៉ាំ បាយថ្ងៃត្រង់ យើងនឹងអាច ញ៉ាំលើស កំណត់។ មូលហេតុនេះ ហើយដែល បណ្តាលអោយ យើងឆាប់ធាត់។ ដូច្នេះហើយ សំរាប់អ្នកចង់ ស្រកទម្ងន់ គួរកុំរលង ចោលអាហារ ពេលព្រឹក អ្នកអាចរំលង អាហារពេល ថ្ងៃត្រង់ ឬ ពេលល្ងាចបានតែ សំរាប់ពេល ព្រឹកគឺជា អាហារ សំខាន់បំផុត។

មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក ពិត​ជា​ផ្តល់​ផល​អាក្រក់​ខ្លាំង​ណាស់​មែនទេ?

2. អាចបណ្តាលអោយយើងឆាប់អស់កំលាំង

ពេលយើងក្រោកពីដំណេក រាងកាយរបស់យើង ហាក់បី ដូចជា អស់កំលាំងបន្តិច ហើយព្រោះ ពេលគេង ក៏យើងប្រើ ថាមពលដែល ដូចនេះ ពេលក្រោក ពីគេង រាងកាយ យើងត្រូវ ការអាហារ ដើម្បីបំលែង ជាថាមពល សំរាប់បំពេញ ការងារ តទៅទៀត ដូច្នេះការ រំលងអាហារ ពេលព្រឹក ធ្វើអោយ យើងមិនសូវ មានកំលាំង កំហែង ធ្វើការ នោះទេ ឬ ធ្វើការឆាប់ អស់កំលាំង។ ហេតុដូច្នេះ យើងមិនគួររំលង អាហារពេល ព្រឹកនោះទេ។

ងាកមកមើល គុណសម្បត្តិវិញម្តង៖

ធ្វើអោយការរំលាយអាហារ មានដំណើរការល្អ

មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក ពិត​ជា​ផ្តល់​ផល​អាក្រក់​ខ្លាំង​ណាស់​មែនទេ?

ការមិនញ៉ាំអាហារពេលព្រឹក ហាក់បីដូចជា មិនសូវ មានគុណសម្បត្តិ ច្រើននោះទេ​ ក៏ប៉ុន្តែ យើងគួរយល់ ខ្លះៗដែរ ព្រោះការ រំលងអាហារ ពេលព្រឹក ពេលខ្លះ ក៏ផ្តល់ គុណសម្បត្តិ ដល់រាង កាយដែរ។ មនុស្ស មួយចំនួន តែងតែ មានទម្លាប់ មិនញ៉ាំអាហារ ពេលព្រឹក ព្រោះពួកគេ មិនមាន អារម្មណ៍ថាមិនឃ្លាន។ ប៉ុន្តែបើការ បរិភោគអាហារ ពេលព្រឹក ច្រើនពេក វាក៏មិន ជំរុញដល់ការ រំលាយ អាហារបានល្អ នោះដែរ មានន័យថា ការដុត កាឡូរី មានភាព មិនប្រក្រតី បញ្ហានេះ ក៏បណ្តាលមក ពីប្រភេទអាហារ ដែលយើងញ៉ាំ និង អាស្រ័យលើ ភាពខុសគ្នា នៃរាងកាយ របស់មនុស្ស ម្នាក់ៗ។ ដូនេះ មនុស្សមួយចំនួន ដែលមិនញ៉ាំ អាហារ ពេលព្រឹក សុខភាព ពួកគេក៏ នៅតែល្អ ព្រោះរាងកាយ របស់គេស៊ាំ នឹងការ រំលងចោល អាហារពេលព្រឹក ហើយការដុត កាឡូរី ក៏មានដំណើរការ ល្អដែរ។

មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក ពិត​ជា​ផ្តល់​ផល​អាក្រក់​ខ្លាំង​ណាស់​មែនទេ?

យ៉ាងណាមិញ ការមិនញ៉ាំ អាហារពេលព្រឹក គឺវាផ្តល់ ទាំងផលល្អ និង ផលអាក្រក់ តែបើយក ល្អ យើងគួរ បរិភោគ អាហារទាំង 3 ពេលអោយ បានត្រឹមត្រូវ ព្រោះរាងកាយ របស់យើង ត្រូវការ កំលាំង ដើម្បីផលិត ថាមពល ក្នុងការបំពេញ ការងារ ប្រចាំថ្ងៃ និង ចៀសវាង ការបរិភោគ ហួសកំណត់ ក្នុងរបប អាហារទាំង 3 ពេល។

  • ដោយ: Samphas
  • 2:14 PM, 04 December
  • ប្រភព: Authority Nutrition
  • Tag: សុខភាព